​គ្រូ Napoli ​ថា Messi ​មាន​អ្វី​ដែល​កីឡាករ​ដទៃ​មិន​អាច​ធ្វើ​បាន​ទេ​

​​ក្រុម Napoli ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ FC Barcelona ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​១ ពាន​រង្វាន់ UEFA Champions League ​។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​លោក Gennaro Gattuso ​អ្នក​ចាត់ការ​ក្រុម Napoli ​បាន​និយាយ​ថា​ក្រុម​របស់​លោក​ត្រូវ​តែ​លេង​ដោយ​មិន​ត្រូវ​ខ្លាច​អ្វី​នោះ​ទេ។ ​បើ​ទោះ​ជា Lionel Messi ​កំពុង​លេង​ល្អ​យ៉ាង​ណា​ក៏​ដោយ ​ក៏​ក្រុម Napoli ​ត្រូវ​តែ​បញ្ឈប់​គេ​ឱ្យ​បាន។ ​លទ្ធផល​គ្មាន​នរណា​ម្នាក់​ដឹង​មុន​ឡើយ ​រហូត​ទាល់​តែ​ចប់​ការ​ប្រកួត។

​អ្នក​ចាត់ការ​ដែល​កាល​ពី​នៅ​លេង​ជាមួយ​កីឡាករ ធ្លាប់​លេង​ទល់ Barcelona ​៦​ដង​ខាង​លើ ​និយាយ​បន្ថែម​ពី​សមត្ថភាព​របស់ Messi ​ថា ​បច្ចុប្បន្ន​នេះ​គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​ដូច​គេ​បាន​ឡើយ។ Messi ​មាន​ចំណុច​ពិសេស​ដែល​កីឡាករ​ដទៃ​ទៀត​គ្មាន ​ពោល​គឺ​ចំណុច​នោះ​មាន​តែ​ក្នុង​ហ្គេម​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​បាន៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT