ជ័យជម្នះ​យប់​មិញ Liverpool តាម​ស្មើ​កំណត់ត្រា​ប្រវត្តិសាស្រ្ត ២ របស់ Man Utd/Arsenal

Liverpool បាន​យក​ឈ្នះ​លើ West Ham ​នៅ​ឯ​កីឡដ្ឋាន Anfield កាល​ពី​យប់​មិញ​ក្នុង​លទ្ធផល ៣-២ ដែល​ជ័យជម្នះ​នេះ​បាន​រុញ​ឲ្យ​ក្រុម​របស់​លោក Jurgen Klopp ​ឈោង​បាន​កំណត់ត្រា​សំខាន់ៗ​មួយ​ចំនួន។

នោះ​គឺ Liverpool ​កំពុង​មាន​លំដាប់​ពិន្ទុ​ច្រើន​បំផុត​ដែល​តាម​ស្មើ​ពិន្ទុ​កាល Man Utd លើក​ពាន​នា​រដូវ​កាល ១៩៩៨-៩៩ បាត់​ទៅ​ហើយ ដោយ​មាន ៧៩ ពិន្ទុ​នា​បញ្ចប់​រដូវ​កាល (ខណៈ Liverpool ត្រឹម​ជុំ​ទី ២៧)។ បន្ថែម​ពី​នេះ​គឺ​ការ​យក​ឈ្នះ​ប្រកួត​ក្នុង​លីគ​បាន​ច្រើន​បំផុត​នា​រដូវ​កាល​ទោល ដែល​តាម​ស្មើ​កំណត់ត្រា​របស់ Arsenal ​រដូវ​កាល ២០០៣-០៤ ឈ្នះ ២៦ លើក។

គួរ​រំឭក​ថា​មាន​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​ផ្សេង​ទៀត​ដែល Liverpool កំពុង​សម្លឹង​នឹង​ធ្វើ​ឲ្យ​បាន នោះ​គឺ​ការ​លើក​ពាន​រង្វាន់​ Premier League ពណ៌​មាស ដែល​តំណាង​ឲ្យ​ក្រុម​មិន​ស្គាល់​បរាជ័យ (រាប់​តែ​ឈ្នះ​និង​ស្មើ) ដែល​ធ្លាប់​ត្រូវ​បាន​ Arsenal ធ្វើ​បាន​កាល​ពី​រដូវ​កាល ២០០៣-០៤ ម្តង​គត់ ក្រោយ​ឈ្នះ​ ២៦ ស្មើ ១២៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT