ទុក្ខ​លើ​ត្រួត​ទាំង​ខ្សែ​ការពារ​និង​បម្រើ​សំខាន់​របស់ PSG ត្រូវ​អវត្តមាន​នៅ​ជំនួប​តតាំង Dortmund ជើង​ទី ២

បើ​តាម​សារព័ត៌មាន AS បាន​ចុះ​ផ្សាយ​ថា​ក្លឹប Paris Saint-Germain នឹង​ត្រូវ​អវត្តមាន​កីឡាករ​សំខាន់ ២ រូប​រួម​មាន​ខ្សែ​ការពារ Thiago Silva និង​ខ្សែ​បម្រើ Ander Herrera សម្រាប់​ជំនួប​ជើង​ទី ២ ទល់ Borussia Dortmund ​នា​ខែ​មិនា​ខាង​មុខ។

ខ្សែ​ការពារ​កណ្តាល Thiago Silva ទើប​តែ​រង​បញ្ហា​របួស​នា​ជំនួប​យក​ឈ្នះ Bordeadux ៤-៣ នៅ Ligue 1 កាល​ពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន ហើយ​រំពឹង​នឹង​ខកខាន​ពី​ទីលាន​ប្រមាណ ៣ សប្តាហ៍។ ដោយ​ឡែក​ខ្សែ​បម្រើ Herrera ក៏​រង​បញ្ហា​របួស​នៅ​ប្រកួត​ប៉ះ Amiens កន្លង​ទៅ​ដូច​គ្នា ខណៈ​ស្ថានភាព​របួស​របស់​គេ​ក៏​ទាមទារ​ពេល​យូរ​ចន្លោះ ៦ ទៅ ៨ សប្តាហ៍។

បែប​នេះ​មាន​ន័យ​ថា​អ្នក​ទាំង​ពីរ​នឹង​មិន​អាច​ចូល​លេង​នៅ​ជើង​ទី ២ ក្នុង​ដី​របស់​ខ្លួន​ឯង Parc des Princes នា​ថ្ងៃ​ទី ១១ មិនា ពេល​ដែល Dortmund ​មក​តតាំង​នាម​ជា​ភ្ញៀវ​ឡើយ ​ក្រោយ​ពី​បរាជ័យ ២-១ កាល​ពី​ជើង​ទី ១ រួច​ហើយ​នោះ។

គួរ​រំឭក​ថា Tiiago Silva ដែល​មាន​វ័យ ៣៥ ឆ្នាំ បាន​បង្ហាញ​ខ្លួន ៣០ ប្រកួត​នា​រដូវ​កាល​នេះ ខណៈ Herrera ​លេង​បាន ១៨ ប្រកួត ក្រោម​ការ​ដឹកនាំ​របស់​លោក Thomas Tuchel៕

ប្រភព៖ AF

  • ទុក្ខ​លើ​ត្រួត​ទាំង​ខ្សែ​ការពារ​និង​បម្រើ​សំខាន់​របស់ PSG ត្រូវ​អវត្តមាន​នៅ​ជំនួប​តតាំង Dortmund ជើង​ទី ២