(វីដេអូ) Liverpool បំបែក​ញញួរ​ធំ ៣-២ ​បន្ត​នាំ​មុខ ២២ ពិន្ទុ​ឆ្ពោះ​ទៅ​ការ​លើក​ពាន​មាស EPL

មក​ដល់​ជុំ​ទី ២៧ កាល​ពី​យប់​មិញ​នេះ ក្លឹប​ហង្ស​ក្រហម Liverpool បាន​យក​ឈ្នះ​ទៅ​លើ​ញញួរ​ធំ West Ham នៅ​លទ្ធផល ៣-២។ ជ័យជម្នះ​នេះ​សោត​បាន​រុញ​ឲ្យ​ក្រុម​របស់​លោក Jurgen Klopp ​បន្ត​នាំ​មុខ​លើ Man City ចំនួន ២២ ពិន្ទុ មិន​ទាន់​ស្គាល់​បរាជ័យ ឈរ​លើ​គោលជំហរ​ឆ្ពោះ​ទៅ​ការ​លើក​ពាន​មាស EPL ​នា​បញ្ចប់​រដូវ​កាល។

៣ គ្រាប់​ដែល​បំបែក​បាន​ដោយ​ហង្ស​ធ្វើ​បាន​នៅ​នាទី ៩ ដោយ​កីឡាករ Wijnaldum ខណៈ​មួ​យគ្រាប់​ពី Salah កើត​ឡើង​នៅ​នាទី ៦៨ និង នាទី ៨១ បញ្ចប់​គ្រាប់​បាល់​ជ័យជម្នះ​ដោយ Mane។ ចំណែក​ឯ​ក្រុម​ភ្ញៀវ​គឺ​កីឡាករ Issa Diop និង Pablo Fornals ជា​អ្នក​សម្រេច​ទី​នៅ​នាទី ១២ និង ៥៤។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភារកិច្ច​បន្ទាប់​របស់ Liverpool ក៏​មាន​ផង​ដែរ​នា​ចុង​សប្តាហ៍​នេះ ដែល​តតាំង Watford នៅ​ថ្ងៃ​អាទិត្យ មុន​មក​តតាំង​ម្ចាស់ដី Stamford Bridge នា​ថ្ងៃ​ទី ៤ ​ខែ​មិនា សម្រាប់​ជំនួប FA Cup ជុំ​ទី ៥៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT