ONE Championship ​​ប្រកាស​​កម្មវិធី​​ថ្មី​ប្លែក​​មួយ «The Apprentice» ​​នៅ​ក្នុង​ទ្វីប​អាស៊ី

សិង្ហបុរី: ស្ថាប័ន​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​ជា​ប្រវត្តិសាស្ត្រ​​ក្នុង​ទ្វីប​អាស៊ី​ ​ឬ ​គេ​ស្គាល់​ថា​ ONE Championship™ (ONE) ​បាន​ប្រកាស​​កម្មវិធី​ថ្មី​​ឈ្មោះ​ថា The Apprentice: ONE Championship Edition ​ដែល​ស្ថិត​ក្រោម​​អាជ្ញាប័ណ្ណ ​ពី​ស្ថានីយ​ទូរទស្សន៍​ MGM។

កម្មវិធី​​ថ្មី​​ «The Apprentice»​ ​នឹង​មាន​កីឡាករ​កីឡាករ​១៦​ រូប​ខ្លាំង​ៗ​ជុំ​វិញ​ពិភព​លោក​​ដើម្បី​ប្រកួត​ប្រជែង​​ទាំង​ផ្នែក​ការងារ​​ជំនួញ​ ​និង​ ​ទាំង​ផ្នែក​កាយ​សម្បទា​ ​ហើយ​អ្នក​ឈ្នះ​នឹង​ទទួល​បាន​ ​២៥ ​ម៉ឺន​ដុល្លារ​អាមេរិក​រួមទាំង​ការ​ផ្ដល់​ការងារ​រយៈ​ពេល​ ១ ឆ្នាំ​​គ្រប់គ្រង​ក្រោម​​លោក​ Chatri Sityodtong ​នៅ​​ឯ​ស្នាក់​ការ​​ក្រុម​ហ៊ុន​ ONE Championship ​ក្នុង​ប្រទេស​សិង្ហបុរី។  លើស​ពី​នេះ​ទៅ​ទៀត​ ​មាន​នាយក​ប្រតិបត្តិ​​កំពូល​ៗ​ចំនួន​១២​រូប​​នៅ​អាស៊ី(​​នាយក​ប្រតិបត្តិ​ម្នាក់​​បង្ហាញ​​ខ្លួន​​ក្នុង​​មួយ​ភាគ) ​នឹង​បង្ហាញ​ខ្លួន​ជា​ចៅ​ក្រម​វាយ​តម្លៃ​​ជា​មួយ​លោក​​​ Sityodtong ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ ONE Championship។ ​​ការ​ប្រកួត​ប្រជែង​ពាណិជ្ជ​កម្ម​នឹង​ផ្ដោត​លើ​​បញ្ហា​ផ្សេងៗ​​ក្នុង​​​លោក និង​ ​បញ្ហា​លើ​ផ្នែក​ឧស្សាហកម្ម​ផង​ដែរ​។ ​​ចំណែក​​ការ​ប្រកួត​ប្រជែង​ផ្នែក​កាយសម្បទា​នឹង​ចូល​រួម​ផ្ដល់​កិត្តិយស​ដោយ​​ជើង​ឯក​ពិភព​លោក​ World Champions ​មក​ពី​ ONE Championship ​ដែល​អ្នក​ចូល​រួម​ប្រកួត​ប្រជែង​ត្រូវ​ប្រើ​​ជំនាញ​របស់​ខ្លួន​ផ្ដួល​ពួក​គេ​ទាំង​ផ្នែក​សមត្ថភាព​ និង​ ​ភាព​អំណត់​នៃ​កម្លាំង។ ​

«The Apprentice: ONE Championship Edition» ​​នឹង​ត្រូវ​ផលិត​ដោយ​​ក្រុម​​ការងារ​របស់​​ ONE Championship, ស្ទីឌយោ​​ ​របស់ONE,និង ​គ្រប់គ្រង​ទាំង​​ការ​​ផ្សាយ​ទៅ​​ទ្វីប​អាមេរិក និង​ អាស៊ី​​នា​ខែ ​កក្កដា​ខាង​មុខ។ ​​ភាព​លម្អិត​អំពី​​ការ​ផ្សព្វផ្សាយ​​ផ្នែក​ទីផ្សារ​នឹង​​ត្រូវ​ប្រកាស​នា​ពេ​ល​ក្រោយ។ ​កម្មវិធី​នេះ ​នឹង​ត្រូវ​ផ្សាយ​​តាម​កញ្ចក់​ទូរទស្សន៍​ល្បីៗ​ជា​ច្រើន​ និង​ ទូរទស្សន៍​​ឌីជីថល​ទូទាំង​ពិភព​លោក។  លោក Chatri Sityodtong ​​ដែល​ជា​ប្រធាន​ ​និង​ ​​ជា​នាយក​ប្រតិបត្តិ​​​របស់​ ONE Championship បាន​ថ្លែង​ថា៖ «​​ខ្ញុំ​មាន​កិត្តិយស​​សូម​ប្រកាស​​ថា​​កម្មវិធី​ ‘The Apprentice: ONE Championship Edition’ គឺ​ជា​កម្មវិធី​ធំ​ថ្មី​បំផុត​របស់​យើង។ ​កម្មវិធី​នេះ​នាំ​ផ្នត់​គំនិត​ថ្មី​ៗ​​ដែល​សំដៅ​លើ​​​​ការងារ​ប្រកួត​ប្រជែង​លើ​​មុខ​ជំនួញ​ ឬ​ ពាណិជ្ជ​កម្ម ​​ដោយ​មាន​​កាយសម្បទា​មាំមួន , ​​បង្ហាញ​មុខ​​នាយក​ប្រតិបត្តិ​កំពូល​ៗ​​​នៅ​តំបន់​អាស៊ី​​មួយ​ចំនួន​, ការ​ចូល​រួម​ពី​​កីឡាករ​ជើង​ឯក​លំដាប់​​ពិភព​លោក​ និង កីឡាករ​​កីឡាការិនី​​លំដាប់ A ជុំ​វិញ​ពិភព​លោក។ កម្មវិធី​ «The Apprentice: ONE Championship Edition» អាច​ជា​កម្មវិធី​លំបាក​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​»។


វា​គឺ​ជា​កម្មវិធី​ទូរទស្សន៍​ដ៏​ធំ​​បំផុត​ ​ក្នុង​ប្រវត្តិសាស្ត្រ​​​ដែល​វាយ​តម្លៃ​លើ​​​គំនិត​ពាណិជ្ជ​កម្ម​​​ចំពើ​​អ្នក​ត្រូវ​​​​​​ចូល​រួម​​​ដោយ​ប្រកួត​ប្រជែង​រក​ការងារ​​ធ្វើ​ជា​មួយ​​នាយ​ប្រតិបត្តិ​កំពូលៗ។ ​វា​​​​នឹង​មាន​ផ្សាយ​​​ចេញ​ជាង​៣០​ប្រទេស​លើ​សកល​លោក។​ រដូវ​​កាល​ដំបូង​​របស់ «The Apprentice: ONE Championship Edition»​ ​​​មាន​​ចំនួន​​ ១៣​ ភាគ​ដែល​ត្រូវ​ថត​​ក្នុង​ទីក្រុង​ខុសៗ​​​ក្នុង​​ប្រទេស​នា​​តំបន់​​អាស៊ី៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT