Ziyech ​បាន​យល់​ព្រម​ផ្ទេរ​ទៅ Chelsea ​ក្នុង​កុងត្រា​៥​ឆ្នាំ​

​ខ្សែ​ប្រយុទ្ធ Hakim Ziyech ​របស់​ក្រុម Ajax ​បាន​យល់​ព្រម​ផ្ទេរ​ទៅ​លេង​នៅ​ក្លឹប Chelsea ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៣៧​លាន​ផោន ​ដោយ​ការ​ផ្ទេរ​ផ្លូវការ​នឹង​ធ្វើ​ឡើង​នៅ​រដូវ​ក្ដៅ​ខាង​មុខ។

​ក្រុម Ajax ​បាន​យល់​ព្រម​លក់​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​នៅ​ខែ​កុម្ភៈ​នេះ ​ដោយ​មាន​តម្លៃ​៣៧​លាន​ផោន ​ហើយ Hakim ​នឹង​ចុះ​កុងត្រា​លេង​ឱ្យ​តោ​ខៀវ ​ដល់​៥​ឆ្នាំ។ ​ការ​ផ្ទេរ​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​នៅ​រដូវ​ក្ដៅ​ខាង​មុខ។ ​កីឡាករ​វ័យ​២៦​ឆ្នាំ​នេះ ​ជា​អ្នក​ជួយ​ក្រុម Ajax ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​កាល​ពី​រដូវ​កាល​មុន។

Lampard ​ចង់​បាន Hakim ​នេះ​តាំង​ពី​ខែ​មករា ​ប៉ុន្តែ​ដោយសារ​តែ​ការ​ចរចា​មិន​ត្រូវ​គ្នា​ទាន់​ពេល ទើប​តម្រូវ​ឱ្យ​ពន្យារពេល​រហូត​ដល់​ខែ​កុម្ភៈ ទើប​ត្រូវ​គ្នា​ក្នុង​តម្លៃ​៣៧​លាន​ផោន។ ​អ្នក​ចាត់ការ​ក្រុម​រូប​នេះ រំពឹង​ថា​វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នឹង​ជួយ​ក្រុម Chelsea ​បាន​ច្រើន​មិន​ខាន​សម្រាប់​រដូវ​កាល​ខាង​មុខ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT