សង្ឃឹម​មក​វិញ​ហើយ ManU យើង យប់មិញ Bruno Fernandes ជួយ​បាន ៣-០ ឈ្នះ MOTM ទៀត

ការ​ប្រកួត​កាល​ពី​យប់​មិញ​រវាង Manchester United និង​ Watford បាន​បញ្ចប់​ទៅ​នៅ​លទ្ធផល ៣-០ ដែល​ទម្រង់​លេង​របស់​បិសាច​ហាក់​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការ​ពេញ​ចិត្ត​ជា​ខ្លាំង។

ក្នុង​នោះ United ​ស៊ុត​សរុប ២១ ជើង​ចំ​គោលដៅ ៩ ជើង ​បញ្ជូន​បាល់ ៥៨៥ លើក ​ស្ថិតិ​គ្រប់គ្រង​បាល់ ៥៩ ភាគរយ។ ការ​សម្រេច​ទី​ធ្វើ​បាន​ដោយ​កីឡាករ Bruno Fernandes, Anthony Martial និង Mason Greenwood។

ដោយ​ឡែក​បើ​តាម​ការ​វាយ​តម្លៃ​ពិន្ទុ​លើ WhoScored បាន​បង្ហាញ​ថា​ចំណូល​ថ្មី Bruno Fernandes ដែល​ជា​អ្នក​ស៊ុត​មួយ Assist មួយ​បាន​ជាប់​ឈ្មោះ MOTM ដោយ​មាន​ពិន្ទុ ៩,២ ខ្ពស់​ដាច់​គេ​បង្អស់​ក្នុង​ការ​ប្រកួត ខណៈ​កីឡាករ​ព័រទុយហ្គាល់​រូប​នេះ​ស៊ុត​បាន ៣ ជើង បញ្ជូន​បាល់​ជោគជ័យ ៧០ ភាគរយ។

អ្នក​បន្ទាប់​មាន​ដូច​ជា Greenwood បាន ៨,៩ ពិន្ទុ រី​ឯ Martial បាន ៨,១ ពិន្ទុ និង​ខ្សែ​បម្រើ Matic បាន ៨,០។ ក្នុង​នោះ​កីឡាករ​លេង​នៅ​តំណែង​ស្លាប Pereyra របស់ Watford បាន​ពិន្ទុ​ទាប​ជាង​គេ​ត្រឹម ៥,៤ ប៉ុណ្ណោះ៕ ប្រភព៖ WhoScored

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT