ខ្សែបម្រើប្រយុទ្ធ Eden Hazard បានរងរបួសប្រេះឆ្អឹងជើងខាងស្ដាំ ដោយអាចនឹងធ្វើឱ្យរូបគេអវត្តមានយ៉ាងតិច២ខែទៀតឱ្យក្រុម Real Madrid ។
ក្រុម Real Madrid បានបរាជ័យក្រោមថ្វីជើង Levante ក្នុងលទ្ធផល ១-០ កាលពីពេលកន្លងទៅ ធ្វើឱ្យបាត់តំណែងកំពូលតារាងទៅក្រុម Barcelona ហើយ។ ក្រោយពីធ្លាក់មកលេខ២នេះហើយ ក្រុមរបស់លោក Zidane នឹងអវត្តមានកីឡាករសំខាន់របស់ខ្លួនម្នាក់ទៀត គឺ Eden Hazard ។ កីឡាករបែលហ្សិករូបនេះ ទើបជាពីរបួសប៉ុណ្ណោះ ប៉ុន្តែក្នុងការប្រកួតកន្លងទៅ បានរងរបួសជាថ្មីទៀត ដោយប្រេះឆ្អឹងជើងខាងស្ដាំ។
របួសនេះនឹងធ្វើឱ្យរូបគេអវត្តមានយ៉ាងតិច២ខែឯណោះ។ Hazard តាំងពីផ្លាស់មកលេងនៅ Real Madrid មក ក្រៅពីលេងមិនល្អហើយ រូបគេក៏មានបញ្ហារបួសជាប់ផងដែរ។ កត្តារបួសនេះ ធ្វើឱ្យលោក Zidane នឹងប្រើប្រាស់កីឡាករយុវជនរបស់ខ្លួនទៀតហើយ ក្នុងការប្រកួតទល់ក្រុម Man City និង Barcelona នាពេលខាងមុខ៕ប្រភព៖ Marca