Cavani ស៊ុត​ចូល​យប់​មិញ បំបែក​កំណត់ត្រា​អស្ចារ្យ​មួយ​គ្មាន​នរណា​ធ្លាប់​ធ្វើ​បាន​នៅ PSG

កីឡាករ Edinson Cavani កាល​ពី​យប់​មិញ បាន​ចូលរួម​បំបែក​គ្រាប់​បាល់​ជ័យជម្នះ​តាម​រយៈ​ការ​ស៊ុត​បញ្ចូល​ទី​មួយ​គ្រាប់​នៅ​នាទី ២៥ ក្នុង​ចំណោម ៤ គ្រាប់​ដែល​យក​ឈ្នះ​លើ Bordeaux នៅ​ទឹកដី Parc des Princes។

កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​បាន​បំបែក​កំណត់ត្រា​នាម​ជា​ខ្សែ​ប្រយុទ្ធ​ដំបូង​ប្រចាំ​ក្លឹប Paris ដែល​រក​បាន ២០០ គ្រាប់​មុន​គេ​បង្អស់។

សរុប​មាន ២៩៨ ប្រកួត​សម្រាប់ Cavani ដោយ​គ្រាប់​បាល់​មួយ​ផ្នែក​ធំ​កើត​ឡើង​នៅ Ligue 1 មាន ១៣៨ គ្រាប់ ស្រប​ពេល​នៅ Champions League មាន ៣០ គ្រាប់ និង Domestic Cup មាន ៣២ គ្រាប់។ជាង​នេះ​មាន ១៨៧ គ្រាប់​បំបែក​ក្នុង​ប្រអប់ និង ១៣ គ្រាប់​នៅ​ក្រៅ​ប្រអប់​គ្រោះថ្នាក់ ហើយ​មាន ១៥១ គ្រាប់​ស្ថិត​ក្នុង​ពេល​លេង​នៅ​ជម្រើស​ដំបូង៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT