Neymar ៖ ​ខ្ញុំ​ពិបាក​រក​ហេតុផល ​ដើម្បី​មាន​កម្លាំង​ចិត្ត​លេង​បាល់ទាត់​វិញ​ណាស់

កីឡាករ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ​បាន​ទៅ​ដល់​ស្រុក​កំណើត​វិញ​ហើយ ​បន្ទាប់​ពី​ធ្លាក់​ពី World Cup 2018 ​ត្រឹម​វគ្គ​៨​ក្រុម​ចុង​ក្រោយ ​ក្រោម​ថ្វី​ជើង​របស់​បែលហ្សិក ២-១។

បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​កីឡាករ​ជា​ច្រើន​នៅ​ក្នុង​ក្រុម​មិន​សប្បាយ​ចិត្ត​នោះ​ទេ ​ដោយ​បាន​និយាយ​ថា​ពួកគេ​ពិបាក​ក្នុង​ការ​រក​ហេតុផល​ល្អ​មួយ សម្រាប់​បន្ដ​អាជីព​លេង​បាល់ទាត់​ទៀត​ណាស់។ តួយ៉ាង​​ដូចជា Neymar ​ផ្ទាល់ ​បាន​និយាយ​ក្រោយ​ចាញ់​ថា ​រូបគេ​ពិបាក​រក​ហេតុផល ​ដើម្បី​មាន​កម្លាំង​ចិត្ត​បន្ដ​អាជីព​បាល់ទាត់​ទៀត ព្រោះ​ថា World Cup ​ឆ្នាំ​នេះ រូបគេ​មាន​ក្ដី​រំពឹង​ច្រើន​ណាស់។

កីឡាករ​តម្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​ខាង​លើ​នេះ ​បញ្ជាក់​ថា​៖ “នេះ​ជា​ការ​ឈឺ​ចាប់ ​និង​សោកសៅ​បំផុត​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្ញុំ។ នេះ​ជា​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ ព្រោះ​​យើង​ដឹង​ច្បាស់​ថា​យើង​គួរ​តែ​ទៅ​បាន​ឆ្ងាយ​ជាង​នេះ។ វា​ពិត​ជា​ពិបាក ​ក្នុង​ការ​រក​ផ្លូវ​ឱ្យ​ខ្ញុំ​ត្រលប់​ទៅ​លេង​បាល់​ដូច​មុន​ណាស់”។

ប្រេស៊ីល តែងតែ​ជា​ក្រុម​មួយ​មាន​ភាគរយ​ខ្ពស់​ជាង​គេ​ក្នុង​ការ​លើក​ពាន World Cup ​ជា​និច្ច ​មិន​ថា​ឆ្នាំ​ណា​នោះ​ទេ។ យ៉ាងមិញ ​ក្រោយ​ពី​បាន​លើក​ពាន​នៅ​ឆ្នាំ​២០០២​មក ​ពួកគេ​បាន​ខកខាន​ឱកាស​រហូត ​ជា​ពិសេស​តែងតែ​ធ្លាក់​ក្រោម​ថ្វី​ជើង​របស់​ក្រុម​នៅ​តំបន់​អឺរ៉ុប៕ប្រភព៖ DailyMail

  • Neymar ៖ ​ខ្ញុំ​ពិបាក​រក​ហេតុផល ​ដើម្បី​មាន​កម្លាំង​ចិត្ត​លេង​បាល់ទាត់​វិញ​ណាស់