Koke ថា​បើ Felix ព្រម​ធ្វើ​រឿង​នេះ​មួយ គេ​នឹង​អាច​ក្លាយ​ជា​កីឡាករ​កំពូល​ជា​មិន​ខាន

Koke បាន​ណែនាំ​ឲ្យ Joao Felix ព្រម​ខិតខំ​ស្តាប់​តាម​ការ​ណែនាំ​របស់​មិត្ត​រួម​ក្រុម​និង​គ្រូ​បង្វឹក ប្រសិន​ណា​ចង់​ក្លាយ​ជា​កីឡាករ​កំពូល​មួយ​រូប​ក្នុង​លោក។

យុវជន​វ័យ ២០ ឆ្នាំ ដែល​បាន​ផ្លាស់​ចេញ​ពី Benfica ​នៅ​តម្លៃ​ខ្លួន​ ១២៦ លាន​អឺរ៉ូ មក​ចូលរួម​នៅ At Madrid ដោយ​សម្រាប់​រដូវ​កាល ២០១៩/២០ នេះ ហាក់​មិន​ចេញ​ផ្លែផ្កា​ល្អ​ទាល់​តែ​សោះ ព្រោះ​រូប​គេ​ជួប​របួស​ញាំញី​ឥត​ឈប់​ឈរ។

Koke បាន​និយាយ​ក្រោយ​បិទ​ការ​ប្រកួត​យក​ឈ្នះ​លើ Villarreal ៣-១ ដែល​មាន​គ្រាប់​បាល់​របស់ Felix មួយ​គ្រាប់​ដែរ​នោះ ថា៖ “គ្រប់​គ្នា​អាច​មើល​ឃើញ​នៅ​អ្វី​ដែល​រំពឹង​ទុក​របស់ Joao ទន្ទឹម​ដែល​រូប​គេ​នៅ​ក្មេង ហើយ​ទាមទារ​ការ​ពង្រឹង​បន្ថែម​ច្រើន​ទៀត ណា​មួយ​កីឡាករជាច្រើនបានព្យាយាមសម្របខ្លួនជាមួយនឹងក្លឹប At តែវាមិនជារឿងស្រួលទេ ព្រោះគេក៏មានវ័យក្មេងណាស់ដែរ”។

កីឡាករ​ជើង​ចាស់​រូប​នេះ​បន្ថែម៖ “តែ​ប្រសិន​ Felix គេ​ព្រម​ស្តាប់​តាម​មិត្ត​រួម​ក្រុម​និង​គ្រូ​បង្វឹក​របស់​គេ នោះ​គេ​នឹង​អាច​ក្លាយ​ជា​កីឡាករ​កំពូល​មួយ​រូប​ដែល​គ្រប់​គ្នា​ចង់​ឃើញ ​តែ​ណា​មួយ​គេ​ហាក់មិន​សំណាង​ដោយ​សារ​របួស​ញាំញី​ផង គ្រាន់​ថា​ខ្ញុំ​ច្បាស់​ទៅ​ថ្ងៃ​អនាគត​យើង​អាច​នឹង​ឃើញ​ Felix អាចឈានដល់ចំណុច​ដែល​យើង​ចង់​ឃើញ”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT