ខ្សែប្រយុទ្ធ Neymar ទទួលបានកាតក្រហមបណ្ដេញចេញពីទីលាន ក្នុងការប្រកួតឱ្យ PSG ទល់ក្រុមBordeaux កាលពីយប់មិញនេះក្នុងលីគកំពូលបារាំង។
PSG បន្ដនាំមុខកំពូលតារាង ដល់ទៅ១៣ពិន្ទុឯណោះ ក្រោយពីពួកគេបានយកឈ្នះលើក្រុម Bordeaux ក្នុងលទ្ធផល ៤-៣ កាលពីយប់មិញនេះ។ ប៉ុន្តែអ្វីដែលមិនល្អសម្រាប់ក្រុមនេះ គឺខ្សែប្រយុទ្ធលេខ១របស់ខ្លួន Neymar ទទួលបានកាតក្រហមបណ្ដេញចេញពីទីលាន។ កាតក្រហម ដែលខ្សែប្រយុទ្ធប្រេស៊ីល ទទួលបាននោះ គឺកើតឡើងនៅនាទី៩០+២ ទៅហើយ។
មិនត្រឹមតែបាត់បង់ខ្សែប្រយុទ្ធប៉ុណ្ណោះទេ ក្រុម PSG ថែមទាំងបាត់បង់ខ្សែការពារ Silva ដែលជាប្រធានក្រុមថែមទៀត ដោយសារតែរួបគេមានបញ្ហារបួស។ គេមិនទាន់ច្បាស់ថារបួសរបស់ប្រធានក្រុមរូបនេះ នឹងត្រូវសម្រាកព្យាបាលប៉ុន្មានសប្ដាហ៍នៅឡើយទេ។ ស្របពេល PSG កំពុងរៀបចំក្រុមឱ្យបានល្អបំផុត ដើម្បីត្រៀមទទួល Dortmund វិញ សម្រាប់ជើងទី២ ពានរង្វាន់ UEFA Champions League ៕ប្រភព៖ Dailymail