ការប្រកួតរវាងក្រុម Inter Milan និង Sampdoria បានផ្អាកសិន ដោយសារតែក្រុង Milan បច្ចុប្បន្ននេះកំពុងផ្ទុះការឆ្លងមេរោគ Corona ខ្លាំង។ក្រុម Inter Milan បានប្រកាសការផ្អាកនេះកាលពីយប់មិញ ដោយសារតែក្រុងនេះ កំពុងមានករណីឆ្លងមេរោគ Corona ច្រើន។ ដោយបច្ចុប្បន្នមានករណីឆ្លងដល់៧៩ករណីទៅហើយ និងមិនទាន់អាចរកប្រភពដើមនៃការឆ្លងមេរោគនេះនៅឡើយទេ។ មិនត្រឹមតែក្រុម Inter Milan នេះទេ នៅលីគកំពូលអ៊ីតាលី៣គូទៀតក៏ត្រូវផ្អាកផងដែរ ព្រោះខ្លាចការឆ្លងមេរោគនេះ។
មិនត្រឹមតែបាល់ទាត់នោះទេ ប្រភេទកីឡាដូចជាបាល់បោះ បាល់ទះ បាល់អោប និងកីឡាផ្សេងទៀតដែលត្រូវលេងនៅក្រុង Milan ក៏ត្រូវផ្អាកសិនដូចគ្នា ដោយសារតែខ្លាចឆ្លងមេរោគ Corona នេះ។ រំលឹកថា បច្ចុប្បន្នមេរោគ Corona បានសម្លាប់មនុស្សជាង២ពាន់នាក់ហើយនៅចិន និងរាប់ម៉ឺននាក់ទៀតកំពុងឆ្លងមេរោគនេះ៕
ប្រភព៖ DailyMail