Ronaldo ​បន្ដ​រក​គ្រាប់​បាល់​បាន ​ក្នុង​ការ​ប្រកួត​ទី​១០០០​របស់​ខ្លួន​

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​រក​បាន​គ្រាប់​បាល់​១​គ្រាប់​ក្នុង​ការ​ប្រកួត​ដែល​ក្រុម Juventus ​យក​ឈ្នះ​លើ​ក្រុម SPAL ​ក្នុង​លទ្ធផល ២-១។វ័យ​៣៥​ឆ្នាំ​ទៅ​ហើយ ​ប៉ុន្តែ Ronaldo ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ​លេង​១១​ប្រកួត​កន្លង​មក រក​បាន​គ្រាប់​បាល់​ទាំង​១១​ប្រកួត​តែ​ម្ដង។ ​ខណៈ​ដែល​នៅ​យប់មិញ​នេះ គឺ​ជា​ប្រកួត​ទី​១​ពាន់​របស់​ខ្លួន​ហើយ​ក្នុង​អាជីព​បាល់ទាត់ ហើយ​ក៏​រក​បាន​១​គ្រាប់​ជួយ​ក្រុម Juventus ​ឱ្យ​ទទួល​បាន​ជ័យជម្នះ​ផង​ដែរ។

ការ​រក​បាន​គ្រាប់​បាល់​១១​ប្រកួត​ជាប់​គ្នា​នេះ ក៏​បាន​ធ្វើ​ឱ្យ Ronaldo ​តាម​ស្មើ​កំណត់ត្រា​របស់​កីឡាករ Batitusta ​របស់​ក្រុម Fiorentina ​ដែល​ធ្លាប់​ធ្វើ​បាន​នៅ​ឆ្នាំ​១៩៩៤​ផង​ដែរ។ ​ដោយ​បច្ចុប្បន្ន​នេះ​នៅ​លីគ​អ៊ីតាលី ​មាន​តែ​កីឡាករ​៣​នាក់​ប៉ុណ្ណោះ​រក​បាន​គ្រាប់​បាល់​១១​ប្រកួត​ជាប់​គ្នា ​គឺ Batitusta ​របស់​ក្រុម Fiorentina ​កីឡាករ​ Quagliarella ​របស់ Sampdoria ​និង Ronaldo ​៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT