Real Madrid ​ចាញ់​ហើយ ថែម​ទាំង​អាច​បាត់​បង់​កីឡាករ​សំខាន់​ម្នាក់​ទៀត​

ក្រុម Real Madrid ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Levante ​ក្នុង​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត La Liga ​យប់មិញ ធ្វើ​ឱ្យ​បាត់​តំណែង​កំពូល​តារាង​ទៅ​ហើយ​។ក្នុង​ការ​ប្រកួត ​ក្រុម Rael Madrid ​បាន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង ប៉ុន្តែ​មិន​អាច​មាន​គ្រាប់​បាល់​កើត​ឡើង​ឡើយ។ ​ផ្ទុយ​ទៅ​វិញ បែរ​ជា​ត្រូវ​ក្រុម Levante ​រក​បាន​១​គ្រាប់​ទៅ​វិញ ​ហើយ​ក៏​ជា​គ្រាប់​ជ័យជម្នះ​សម្រាប់​ពួកគេ​ផង​ដែរ។ ​ការ​បរាជ័យ​នេះ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Zidane ​ធ្លាក់​ពី​កំពូល​តារាង​ទៅ​ហើយ ​ស្រប​ពេល​ក្រុម Barcelona ​ជា​អ្នក​ឡើង​ជំនួស​វិញ​។

ជាមួយ​ការ​ចាញ់​នេះ​ហើយ ​ក្រុម Real Madrid ​អាច​នឹង​បាត់​បង់​កីឡាករ​ម្នាក់​ទៀត ​ដោយ Eden Hazard ​បាន​រង​របួស។ ​គេ​មិន​ទាន់​ច្បាស់​ទេ​ថា​របួស​ដែល​កើត​ឡើង​នោះ ​ធ្ងន់​ឬ​ស្រាល ​និង​អាច​លេង​បាន​ទល់​ក្រុម Manchester City ​ឬ​អត់។ ខណៈ​ដែល​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧​ខាង​មុខ​នេះ​ហើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT