Messi ស៊ុត៤គ្រាប់ ជួយក្រុម Barca ឡើងកំពូលតារាង La Liga វិញ

ខ្សែប្រយុទ្ធ Lionel Messi រកបាន៤គ្រាប់ម្នាក់ឯង ជួយក្រុម Barcelona យកឈ្នះលើក្រុម Eibar ក្នុងលទ្ធផល ៥-០ ក្នុងពានរង្វាន់ La Liga ។Messi ធ្វើបានយ៉ាងល្អក្នុងការប្រកួតនេះ ដោយ៤គ្រាប់រកបាននៅនាទី១៤ ៣៧ ៤០ និង៨៧។ ស្របពេល១គ្រាប់ទៀតរបស់ក្រុមអ្នកមានបុណ្យធ្វើបានដោយ Arthur នៅនាទី៨៩។

ការទទួលបាន៣ពិន្ទុនៅយប់មិញនេះ ល្មមធ្វើឱ្យក្រុម Barcelona ឡើងកំពូលតារាងវិញហើយ ព្រោះក្រុម Real Madrid បានភ្លាត់ចាញ់ក្រុម Levante ក្នុងលទ្ធផល ១-០។ការរកបាន៤គ្រាប់នៅយប់មិញ ក៏បានធ្វើឱ្យ Messi ឈរនៅកំពូលតារាងអ្នករកគ្រាប់បាល់បានច្រើនជាងគេផងដែរ។ ដោយបច្ចុប្បន្ននេះមាន១៧គ្រាប់ក្នុងដៃ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT