Chelsea ​ប៉ះ Spurs ​ល្ងាច​នេះ ​នឹង​អវត្តមាន​កីឡាករ​សំខាន់​ម្នាក់​

​ក្រុម Chelsea ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Spurs ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​សប្ដាហ៍​ទី ២៧​។

ក្នុង​ការ​ប្រកួត​នេះ​ដែរ គេ​បាន​ដឹង​ច្បាស់​ហើយ​ថា​ក្រុម Spurs ​នឹង​អវត្តមាន​កីឡាករ​សំខាន់​នៅ​តំបន់​ប្រយុទ្ធ​ដល់​ទៅ​២​នាក់​ឯ​ណោះ​គឺ Harry Kane ​និង Son ​។ កត្តា​នេះ នឹង​ធ្វើ​ឱ្យ​ក្រុម​មាន់​ខ្នាយ​មាស ពិបាក​ក្នុង​ការ​ប្រយុទ្ធ​បន្តិច​ហើយ។ ​យ៉ាងណាមិញ បើ​ងាក​មក​មើល​ក្រុម Chelsea ​វិញ​ក៏​មាន​កីឡាករ​សំខាន់​របួស​ដូច​គ្នា។ Kante ​នឹង​អវត្តមាន​សម្រាប់​ប្រកួត​នេះ ​ដោយសារ​តែ​រង​របួស​កាល​ពី​ចាញ់​ក្រុម Man Utd ​កន្លង​ទៅ។

លោក Lampard ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​បាន​និយាយ​ពី​ចំពោះ​របួស​របស់ Kante ​ថា​៖ “គាត់​មាន​របួស​សាច់​ដុំ។ វា​ស្រដៀង​ទៅ​នឹង​របួស​ដែល​គាត់​ទើប​កើត ​កាល​ពី​ប៉ះ​ក្រុម Arsenal ​ដែរ”។ ​ខ្សែ​បម្រើ​បារាំង​ខាង​លើ ​នា​រដូវ​កាល​នេះ​មាន​បញ្ហា​របួស​ច្រើន ​ដោយ​រូបគេ​លេង​បាន​តែ​១៦​ប្រកួត​ប៉ុណ្ណោះ ​ក្នុង​២៦​ប្រកួត​កន្លង​មក៕ប្រភព​​​៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT