គ្រូ Levante ​៖ ​យើង​នឹង​ប្រឹង​ឱ្យ​ឈ្នះ​ក្រុម Real Madrid ​នៅ​យប់​នេះ​

លោក Paco Lopez ​បាន​បញ្ជាក់​ថា​ក្រុម Levante ​របស់​លោក ​មិន​ប្ដូរ​គោលដៅ​នោះ​ទេ ពោល​គឺ​ត្រូវ​តែ​យក​ឈ្នះ​លើ​ក្រុម Real Madrid ​ឱ្យ​បាន​នៅ​រាត្រី​នេះ​។

​ក្រុម Real Madrid ​នឹង​ត្រូវ​ប៉ះ​ក្រុម Levante ​ក្នុង​ពាន​រង្វាន់ La Liga ​សប្ដាហ៍​ទី​២៥ វេលា​ម៉ោង​៣​រំលង​អាធ្រាត្រ។ ​ក្រុម​ទាំង​ពីរ​នេះ​ដែរ ​បាន​ប៉ះ​គ្នា​ម្ដង​មក​ហើយ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ដោយ​គ្រា​នោះ​ក្រុម Real Madrid ​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-២។

​មុន​ការ​ប្រកួត​នៅ​រាត្រី​នេះ​ចាប់​ផ្ដើម ​លោក Paco ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Levante ​បាន​និយាយ​ថា​៖ “Madrid ​ពិត​ជា​ក្រុម​ខ្លាំង ​ដូច្នេះ​វា​នឹង​ពិបាក​សម្រាប់​យើង។ យើង​នឹង​ព្យាយាម​ប្រយុទ្ធ​បុក​ពួកគេ ​និង​លេង​តាម​ក្បួន​របស់​យើង។ បើ​ទោះ​ជា​ដឹង​ថា​ពិបាក​ក្នុង​យក​ឈ្នះ​ក៏​ដោយ ប៉ុន្តែ​ក្រុម​របស់​យើង​បាន​ដាក់​គោលដៅ​រួច​ហើយ គឺ​ត្រូវ​យក​៣​ពិន្ទុ”៕ប្រភព៖ MARCA

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT