Real Madrid ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ខ្សែ​បម្រើ​ម្នាក់​នេះ​

ក្រុម Real Madrid ​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​លើ​ខ្សែ​បម្រើ ​Eduardo Camavinga ​របស់​ក្រុម Rennes ​របស់​លីគ​កំពូល​បារាំង ​ដោយ​រំពឹង​ថា​នឹង​យក​បាន​ក្នុង​តម្លៃ​ដល់​ទៅ​៥៩​លាន​ផោន​ឯ​ណោះ។

​ក្រោយ​ពី​ពិបាក​ក្នុង​ការ​យក Pogba ​ពេក ​ពេល​នេះ​ក្រុម Real Madrid ​ចាប់​ផ្ដើម​មើល​កីឡាករ​ថ្មី​ហើយ។ ​ក្នុង​នោះ Eduardo Camavinga ​វ័យ​១៧​ឆ្នាំ​កំពុង​ឡើង​ជើង​នៅ​លីគ​បារាំង ​ត្រូវ​បាន​លោក Zidane ​ចាប់​អារម្មណ៍​ខ្លាំង។ ​កីឡាករ​សញ្ជាតិ​អង់ហ្គោឡា​រូប​នេះ ​លេង​ស្រដៀង​ទៅ​នឹង ​Casemiro ​ដូច្នេះ​ហើយ ​រូបគេ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​ក្រុម Real Madrid ​ទិញ​យក​មក​ទុក។

Camavinga ​ទើប​បាន​លេង​ឱ្យ Rennes ​រដូវ​កាល​នេះ​ទេ ​ដោយ​លេង​បាន​២២​ប្រកួត​មក​ហើយ ​រក​បាន​១​គ្រាប់ និង​បញ្ជូន​បាល់​បាន​១​គ្រាប់។ រូបគេ​មាន​សញ្ជាតិ​២​គឺអង់ហ្គោឡា ​និង​បារាំង ដោយសារ​តែ​ខ្សែ​បម្រើ​រូប​នេះ ​ផ្លាស់​មក​រស់​នៅ​បារាំង​តាំង​ពី​អាយុ​២​ឆ្នាំ៕ប្រភព៖ Dailymail

  • Real Madrid ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ខ្សែ​បម្រើ​ម្នាក់​នេះ​