លោក Jose Mourinho បានបញ្ជាក់ថាប្រសិនបើអាចជួយក្រុម Spurs ឱ្យឡើងដល់ Top4 បាន គឺជាការសម្រេចជោគជ័យធំបំផុតមួយក្នុងអាជីពរបស់លោក។
ក្រុម Spurs របស់លោក Jose កំពុងមានបញ្ហាកីឡាកររបួសខ្លាំងមែនទែន។ តំបន់ប្រយុទ្ធ មានកីឡាករ២នាក់ទៅហើយដែលរងរបួសគឺ Harry Kane និង Son ដែលសុទ្ធតែជាកីឡាករសំខាន់បំផុតក្នុងក្រុម។ របួសរបស់កីឡាករទាំងពីរនាក់នេះ គឺត្រូវសម្រាករហូតដល់ចប់រដូវកាលឯណោះ។ កត្តាអត់មានខ្សែប្រយុទ្ធនេះហើយ ទើបលោក Jose មានមោទកភាពខ្លាំងប្រសិនបើអាចនាំក្រុមចូលដល់តំបន់ Top4 បាន។
អ្នកចាត់ការខាងលើបាននិយាយថា៖ “បច្ចុប្បន្ននេះ ក្រុមនៅអឺរ៉ុប គ្មាននរណាជួបរឿងមិនល្អដូច Spurs នោះទេ។ យើងបានបាត់បង់ខ្សែប្រយុទ្ធសំខាន់ម្ដងដល់ទៅ២នាក់ ហើយគ្មានអ្នកល្អសម្រាប់ជំនួសនោះទេ។ ស្ថានភាពនេះ បើយើងអាចចូល Top4 បាន នោះជាអ្វីដែលខ្ញុំចាត់ទុកថាជាការសម្រេចបានធំខ្លាំងណាស់ក្នុងអាជីពដឹកនាំក្រុមនេះ”៕ប្រភព៖ Dailymail