Pep ​ថា​នៅ​រដូវ​ក្ដៅ​នេះ ​ក្រុម Real Madrid ​ឬ Barcelona ​នឹង​យក​កីឡាករ​ល្អ​ៗ​របស់​ខ្លួន​

​លោក Pep ​អ្នក​ចាត់ការ​ក្រុម Manchester City ​ដឹង​ច្បាស់​ថា​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ក្លឹប​ធំ​ៗ​ដូចជា Real Madrid ​និង FC Barcelona ​នឹង​ប្រជែង​គ្នា​យក​កីឡាករ​ល្អ​ៗ​របស់​លោក​មិន​ខាន។

​ក្រុម Man City ​កំពុង​ជាប់​បម្រាម​ដល់​ទៅ​២​ឆ្នាំ​មិន​បាន​លេង​ពាន​រង្វាន់ UEFA Champions League ​។ កត្តា​នេះ​ហើយ អាច​នឹង​ធ្វើ​ឱ្យ​កីឡាករ​ល្អ​ៗ​ក្នុង​ក្រុម​សម្រេច​ចិត្ត​ស្វែង​រក​ក្លឹប​ថ្មី​មិន​បាន ប្រសិន​បើ​មិន​អាច​រក​ដំណោះស្រាយ​ទាន់​ពេល។ ជាមួយ​គ្នា​នេះ​ដែរ ​លោក Pep ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​ក៏​បាន​មើល​ឃើញ​ពី​ចំណុច​នេះ​ដែរ។

លោក ​បាន​បញ្ជាក់​ថា​នៅ​រដូវ​ក្ដៅ​ខាង​មុខ ប្រសិន​បើ Man City ​ពិត​ជា​មិន​អាច​លេង​ពាន UEFA Champions League ​មែន ​នោះ​ប្រាកដ​ណាស់ ​ក្រុម Real Madrid ​និង Barcelona ​នឹង​តាម​ទិញ​កីឡាករ​ល្អ​ៗ​ក្នុង​ក្រុម​លោក​មិន​ខាន។ ​បើ​រឿង​នោះ​កើត​មាន​ឡើង​មែន ​លោក​ក៏​មិន​អាច​ហាម​ឃាត់​កីឡាករ​មិន​ឱ្យ​ចាកចេញ​បាន​ដែរ ព្រោះ​ពួកគេ​ត្រូវ​ការ​លេង​ក្នុង​ពាន​រង្វាន់​កម្រិត​កំពូល៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT