Neymar ត្រូវបានគេចោទសួរជុំវិញការមើលឃើញនៅកីឡាករល្អបំផុតទាំង ៥ រូបក្នុងលោក ហើយចម្លើយរបស់កីឡាករប្រេស៊ីលក៏បានចុចដល់ឈ្មោះអតីតមិត្តរួមទ្រនំនៅ Barcelona ចំនួន ២ រូបដែរ។
ក្នុងនោះមានដូចជា Lionel Messi, Luis Suarez, Kylian Mbappe, Paul Pogba និង Eden Hazard ពោលគឺគ្មានកីឡាកររួមសញ្ជាតិប្រេស៊ីលរូបណាមួយឡើយ ហើយក៏គ្មានឈ្មោះកីឡាករកំពូល Cristiano Ronaldo ដែរ។ នេះបើតាមការចុះផ្សាយលើគេហទំព័រ Marca។
គួរបញ្ជាក់ថា Neymar ក៏បានបន្ថែមដល់ឈ្មោះកីឡាករដែលរូបគេចង់លេងរួមជើងជាមួយ មានដូចជាវីរបុរស Romario, Zinedine Zidane, Zlatan Ibrahimovic និង Ronaldo Nazario៕ ប្រភព៖ Marca