Messi ​ថា Barcelona ​ពេល​នេះ ​ពិបាក​ក្នុង​ការ​ឈ្នះ UCL ​ណាស់​

​Lionel Messi ​បាន​និយាយ​ថា​ក្រុម FC Barcelona ​នៅ​តែ​ពេល​នេះ​មាន​បញ្ហា​ច្រើន​ត្រូវ​ដោះស្រាយ ដូច្នេះ​ក្រុម​នេះ​ពិបាក​ក្នុង​ការ​តម្រង់​ទិសដៅ​ឱ្យ​ត្រូវ ដើម្បី​ឈ្នះ​ពាន UEFA Champions League ​ណាស់។​ក្រុម​អ្នក​មាន​បុណ្យ​ខាង​លើ​២​រដូវ​កាល​កន្លង​មក ​លេង​នៅ Champions League ​សុទ្ធ​តែ​ធ្លាក់ ​ក្នុង​ការ​ប្រកួត​ដែល​មិន​សម​នឹង​ចាញ់​នោះ​ទេ។ ជាក់​ស្ដែង​រដូវ​កាល​មុន ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Liverpool ​បាន​ដល់​ទៅ​៣​គ្រាប់​ទៅ​ហើយ ប៉ុន្តែ​ជើង​ទី​២​បែរ​ជា​របូត​គ្រាប់​បាល់​ដល់​ទៅ​៤​គ្រាប់​វិញ ​ធ្វើ​ឱ្យ​ក្រុម​ហង្ស​ក្រហម​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​លំដាប់​កំពូល​នៅ​អឺរ៉ុប​បាន។

ចំពោះ​បញ្ហា​នេះ ត្រូវ​បាន Messi ​លើក​ឡើង​ថា​ក្រុម​របស់​ខ្លួន​តែងតែ​បង្កើត​កំហុស​មិន​គួរ​ឱ្យ​ឡើង​ជា​និច្ច។ ដូច្នេះ​ហើយ​ទើប​ប៉ុន្មាន​រដូវ​កាល​មក​នេះ ​មិ​នអាច​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​បាន។ ​យ៉ាងណាមិញ ​បច្ចុប្បន្ន​នេះ មិន​ទាន់​អាច​ដោះស្រាយ​វា​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​នោះ​ទេ ​ហើយ​ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ឱ្យ​ក្រុម​នេះ​ឈ្នះ UCL ​បាន​។ យ៉ាងណា​ក៏​ដោយ ​រូបគេ​ក៏​បញ្ជាក់​ច្បាស់​ពី​អនាគត​ថា ​នឹង​មិន​ទៅ​ណា​ចោល​ក្រុម Barcelona ​ឡើយ៕

ប្រភព៖ Theguardian

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT