ពេល​គេ​សួរ​ថា​បើ​បាន​លេង​រួម​គ្នា Messi ​ព្រម​បញ្ជូន​បាល់​ឲ្យ Ronaldo អត់? M10 ស្រាប់​តែ​ឆ្លើយ​ថា

ជា​ញឹកញយ​ Lionel Messi ត្រូវ​បាន​អ្នក​គាំទ្រ​មួយ​ចំនួន​ទទូច​ចង់​ឃើញ​ឲ្យ​រូប​លោក​អាច​មាន​ឱកាស​បង្ហាញ​ខ្លួន​លើ​ទីលាន នាម​ជា​ក្រុម​តែ​មួយ​ជាមួយ​នឹង Cristiano Ronaldo នៅ​ពេលវេលា​ខាង​មុខ​ណា​មួយ ពោល​ជំនួស​ពី​ការ​ប្រកួតប្រជែង​មក​ក្លាយ​ជា​ក្រុម​តែ​មួយ។

ត្បិត​រឿង​មួយ​នោះ​មិន​ទាន់​ច្បាស់​ថា​អាច​កើត​ឡើង​ឬ​អត់​ក្តី ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​វ័យ ៣២ ឆ្នាំ​ក៏​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​អ្នក​សារព័ត៌មាន​សួរ​ថា​ព្រម​បញ្ជូន​បាល់​ឲ្យ Cristiano Ronaldo ឬ​អត់​បើ​លេង​លើ​ទីលាន​នៃ​ក្រុម​តែ​មួយ។

តារា​ឆ្នើម​ប្រចាំ​ក្លឹប Barcelona បាន​ប្រាប់​សារព័ត៌មាន Mundo Deportivo ថា៖ “នៅ​ទី​បញ្ចប់ ខ្ញុំ​នៅ​តែ​ឆ្លើយ​ថា​ខ្ញុំ​នឹង​ធ្វើ​វា [នឹង​បញ្ជូន​បាល់​ឲ្យ​ទៅ Cristiano Ronaldo]”។

រំឭក​ថា​ Ronaldo ទើប​តែ​ឈាន​ចូល​វ័យ ៣៥ ឆ្នាំ​នា​ដើម​ខែ​កុម្ភៈ ឆ្នាំ ២០២០ នេះ ប៉ុន្តែ​ការ​រក​គ្រាប់​បាល់​នៅ​បន្ត​កើត​មាន​ឡើង​ឥត​ឈប់ឈរ​ដដែល ដោយ ២៩ ប្រកួត​រក​បាន ២៤ គ្រាប់​ហើយ​ឲ្យ Juventus៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT