ក្រុម FC Barcelona បានសម្រេចទិញយកខ្សែប្រយុទ្ធ Braithwaite ពីក្រុម Leganes ហើយក្នុងតម្លៃខ្លួន១៨លានអឺរ៉ូ កុងត្រារហូតដល់ឆ្នាំ២០២៤។ការទិញខ្សែប្រយុទ្ធមិនសូវល្បីឈ្មោះខាងលើនេះ ត្រូវបានលោក Rivaldo អតីតកីឡាករក្រុមអ្នកមានបុណ្យមិនយល់នោះទេ ត្បិតអីទីផ្សារបានបិទហើយ និងក្លឹបក៏មានយុវជនល្អៗច្រើនថែមទៀត។ លោក Rivaldo បានបញ្ជាក់ក្លឹបគួរតែផ្ដោតលើយុវជនរបស់ខ្លួនវិញ ដែលមានសមត្ថភាពមិនចាញ់ខ្សែប្រយុទ្ធ Braithwaite នោះទេ។
”ជាការពិត ខ្ញុំមិនយល់ថាហេតុអ្វីក្លឹបទិញគាត់នោះទេ។ មានហេតុផលជាច្រើនដែលក្លឹបមិនគួរនាំយកខ្សែប្រយុទ្ធរូបនេះ។ Barcelona គួរតែយកក្មេងៗពីថ្នាលមកវិញ ក៏ជាជម្រើសមួយដែលល្អជាងការទិញខ្សែប្រយុទ្ធថ្មីចូលនេះដែរ។ ខ្ញុំគិតថាបើយកយុវជនមកលេង នោះវានឹងធ្វើឱ្យពួកគេកាន់តែមានទំនុកចិត្ត និងអនាគតល្អថែមទៀត”។ សម្ដីលោក Rivaldo ៕
ប្រភព៖ Marca