ក្រុមអង់គ្លេស Wolves បានយកឈ្នះលើក្រុម Espanyol បានក្នុងលទ្ធផល ៤-០ សម្រាប់ការប្រកួតជើងទី១ ពានរង្វាន់ Europa League វគ្គ៣២ក្រុមចុងក្រោយ។កាលពី៣ឆ្នាំមុន គ្មាននរណាម្នាក់ចាប់អារម្មណ៍លើក្រុម Wolves នេះនោះទេ ប៉ុន្តែក្រោយពីបានឡើងលេងពានរង្វាន់លីគលំដាប់ទី១របស់អង់គ្លេស Premier League និងបានយកឈ្នះក្រុមធំៗនៅអង់គ្លេសជាច្រើនមក ទើបបានជាពួកគេចាប់ផ្ដើមមានឈ្មោះបោះសំឡេង។
ខណៈដែលពេលនេះ ក្រោយពីអាចយកឈ្នះលើក្រុម Espanyol បានដល់ទៅ ៤-០ នៅយប់មិញទៀត ធ្វើឱ្យគេកាន់តែល្បីឡើង១កម្រិតទៀត។លទ្ធផលជើងទី១ ចំណេញក្នុងដីបានដល់៤គ្រាប់នេះហើយ ធ្វើឱ្យក្រុមមួយនេះ កាន់តែធានាបានច្រើនសម្រាប់កៅអីឡើងវគ្គ១៦ក្រុមចុងក្រោយហើយ៕
ប្រភព៖ DailyMail