Ole ​បន្ទោស​ពណ៌​បាល់ ធ្វើ​ឱ្យ​ក្រុម Man Utd ​ពិបាក​លេង​

ក្រុម​បិសាច​ក្រហម Manchester United ​លេង​បាន​ត្រឹម​ស្មើ​ក្រុម ​Club Brugge ​១-១ ​ប៉ុណ្ណោះ ​ក្នុង​ការ​ប្រកួត​ជើង​ទី​១​ ពាន​រង្វាន់ UEFA Europa League ​កាល​ពី​យប់មិញ។​កីឡាករ Dennis ​បាន​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ម្ចាស់​ផ្ទះ Club Brugge ​បាន​មុន ​ក្រោយ​ពី​អ្នក​ចាំទី Romero ​បាន​ឡើង​មក​លើ​ជ្រុល​នៅ​នាទី​១៥។ ​តែ​នៅ​នាទី​៣៦ ​ខ្សែ​ប្រយុទ្ធ Martial ​ក៏​បាន​រក​គ្រាប់​បាល់​តាម​ស្មើ​បាន ​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ​បញ្ចប់​ទៅ ត្រឹម​លទ្ធផល ១-១។

ចប់​ការ​ប្រកួត លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ថា​៖ “វា​ជា​ការ​ប្រកួត​មួយ​​ពិបាក នៅ​ពេល​យើង​លេង​​ទល់​ក្រុម​ដែល​បាន​រៀប​ចំ​យ៉ាង​ល្អ ​ក្នុង​ស្ថានភាព​លំបាក។ ខ្ញុំ​គិត​ថា​ការ​ប្រកួត​នេះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ទីលាន ​និង​បាល់​សម្រាប់​ការ​ប្រកួត​​នេះ​មិន​ល្អ​នោះ​ទេ។ ​បាល់​សម្រាប់​ការ​ប្រកួត​នេះ​ភ្លឺ​ខ្លាំង​ពេក ​ពិបាក​សម្រាប់​កីឡាករ​លេង”។

យ៉ាងណាមិញ ​លោក Ole ​ក៏​បន្ថែម​ទៀត​ថា ​ក្រុម​របស់​លោក​ពិបាក ​ហើយ​ក្រុម Club Brugge ​ក៏​ពិបាក​មើល​ដូច​គ្នា​សម្រាប់​បាល់​នេះ។ មួយ​វិញ​ទៀត ​ការ​ប្រកួត​មាន​ខ្យល់​ខ្លាំង​និង​មាន​ភ្លៀង​ទៀត ទើប​ធ្វើ​ឱ្យ​ស្ថានភាព​ប្រកួត​មិន​ល្អ​ទាល់​តែ​សោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT