ពាន AFF U19៖ កម្ពុជា ប្រ៊ុយណេ ដឹកដៃគ្នាមកផ្ទះ ទីម័រខាងកើត នៅមានសង្ឃឹម

ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ និង U19 ប្រ៊ុយណេ បានធ្លាក់ចេញពីពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម១៩ឆ្នាំហើយ បន្ទាប់ពី ទីម័រខាងកើត ស្មើ ម៉ាឡេស៊ី មុននេះបន្តិច។

គិតត្រឹមថ្ងៃនេះ ប្រ៊ុយណេ ពុំមានពិន្ទុឡើយ ដោយចាញ់ទាំង៤ប្រកួត។ ចំណែក កម្ពុជា មាន៣ពិន្ទុដែរ ប៉ុន្តែនៅពុំអាចតាមទាន់ ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា ដែលមាន៧ពិន្ទុ ហើយនៅសល់តែមួយប្រកួតប៉ុណ្ណោះ។

ដូច្នេះប្រកួតចុងក្រោយនឹងកាត់ក្តី ដោយសារពុំទាន់មានក្រុមណាប្រាកដឡើងឡើយ។ បើម៉ាឡេស៊ី ស្មើមីយ៉ាន់ម៉ា ហើយទីម័រឈ្នះកម្ពុជាតិចគ្រាប់ អ្នកស្មើទាំង២នឹងឡើយ។ តែបើទីម័រចាញ់ឬស្មើកម្ពុជា នោះពួកគេនឹងហាលអាវដូចគ្នាដែរ។

ចំពោះពូល A ឥណ្ឌូនេស៊ី ឡើងមួយទៅហើយ ចំណែកមួយក្រុមទៀតអាចជាថៃឬវៀតណាម ដែលត្រូវកាត់ក្តីនៅប្រកួតចុងក្រោយ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT