មិន​បាច់​ឆ្ងល់​ទេ ដោយ​សារ​លក្ខខណ្ឌ​ពិសេស​នេះ​ទើប Barca អាច​យក Martin ​មុន​បើក​ទីផ្សារ​ដោះដូរ

ក្លឹប FC Barcelona បាន​ជោគជ័យ​ក្នុង​ការ​នាំ​យក​កីឡាករ​លេង​នៅ​តំបន់​ប្រយុទ្ធ​ថ្មី​មួយ​រូប​គឺ​ Martin Braithwaite ពី​ក្លឹប Leganes ​ក្នុង​តម្លៃ​ខ្លួន ១៨ លាន​អឺរ៉ូ។

LaLiga បាន​ផ្តល់​សិទ្ធ​ពិសេស​សម្រាប់ Barcelona ​លើ​ការ​នាំ​យក​កីឡាករ​ថ្មី​ចូល​ក្លឹប ​មុន​ទីផ្សារ​ដោះដូរ​បើក​រដូវ​កាល បន្ទាប់​ពី Ousmane Dembele រង​របួស​ធ្ងន់​ត្រូវ​សម្រាក​ព្យាបាល​ដល់​ទៅ ៦ ខែ។

លក្ខខណ្ឌ​ពិសេស​នេះ​គឺ​កំណត់​បាន​ថា​ក្លឹប​នៅ LaLiga អាច​មាន​សិទ្ធ​ចុះ​ហត្ថលេខា​យក​កីឡាករ​ថ្មី​ភ្លាមៗ ប្រសិន​ណា​កីឡាករ​របស់​ខ្លួន​ណា​ម្នាក់​រង​បញ្ហា​របួស​ធ្ងន់ធ្ងរ​លើស​ពី​រយៈ​ពេល ៥ ខែ។

គួរ​បញ្ជាក់​ថា​កិច្ច​ព្រមព្រៀង​របស់ Barcelona ជាមួយ​នឹង Braithwaite គឺ​មាន​រយៈ​ពេល​ដល់​ខែ​មិថុនា ឆ្នាំ ២០២៤ ហើយ​មាន​តម្លៃ​ផ្តាច់​កុងត្រា​ថ្លៃ ៣០០ លាន​អឺរ៉ូ៕ ប្រភព៖ BBC

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT