Ozil ​មិន​អាច​ជួយ​ក្រុម Arsenal ​លេង​ពាន​រង្វាន់ Europa League ​បាន​ទេ​យប់​នេះ​

​ក្រុម​កាំភ្លើង​ធំ Arsenal ​នឹង​ត្រូវ​ប៉ះ​ក្រុម Olympiakos ​នៅ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​នៅ​យប់​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ​។

​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​ក្រុម​របស់​លោក Arteta ​នឹង​មិន​មាន​វត្តមាន​របស់ Ozil ​ឡើយ ​ដោយសារ​តែ​រូបគេ​មាន​ភារកិច្ច​ផ្ទាល់​ខ្លួន​មិន​អាច​ចូល​ជួយ​ក្រុម​បាន។ ​ភារកិច្ច​ផ្ទាល់​ខ្លួន​នោះ ត្រូវ​បាន​គេ​ដឹង​ថា​ប្រពន្ធ​របស់ Ozil ​ត្រៀម​នឹង​ឆ្លង​ទន្លេ​កូន​ដំបូង ដូច្នេះ​តម្រូវ​ឱ្យ​គេ​នៅ​ក្បែរ​ផ្ដល់​កម្លាំង​ចិត្ត។ ​នេះ​ជា​ការ​ប្រកួត​ដំបូង​របស់​លោក Arteta ​ក្នុង​ពាន​រង្វាន់​ទ្វីប​អឺរ៉ុប​ហើយ ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​មក។ គេ​រំពឹង​លទ្ធផល​នឹង​ទទួល​បាន​ល្អ ត្បិត​អី​ក្រុម​នេះ​បាន​ពង្រឹង​សមត្ថភាព​ច្រើន​ប៉ុន្មាន​ប្រកួត​កន្លង​មក។

​រំលឹក​ថា​ក្រុម Arsenal ​បច្ចុប្បន្ន​នេះ​ស្ថិត​នៅ​លេខ​១០​ក្នុង​តារាង Premier League ​ដោយ​ចាញ់​ក្រុម​ចំណាត់​ថ្នាក់​លេខ​៤ ​តែ​៧​ពិន្ទុ​ប៉ុណ្ណោះ ​ឆ្លង​កាត់​ការ​ប្រកួត​២៦​ប្រកួត​កន្លង​មក​នេះ៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT