Save ល្អ​នោះ​ល្អ​យប់​មិញ ដល់​ថ្នាក់ Lloris ឈ្នះ​ពាន MOTM ត្បិត​ Spurs ចាញ់ ១-០

Hugo Lloris បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ការ​ប្រកួត​រវាង Tottenham និង RB Leipzig កាល​ពី​យប់​មិញ ត្បិត​បើ​ក្លឹប​បរាជ័យ​នៅ​លទ្ធផល ០-១ ក៏​ដោយ។

អ្នកចាំទី​ដៃ​តុកកែ Lloris បាន​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត​ឈ្នះ​ពាន​រង្វាន់ Man Of The Match របស់ UEFA ក្រោយ Lloris បញ្ចៀស​បាល់​ចូល​ទី​ច្រើន​លើក​ច្រើន​សារ​ពី​សំណាក់​ក្រុម​ភ្ញៀវ Leipzig។

ក្នុង​នោះ​អ្នកចាំទី​សញ្ជាតិ​បារាំង​ក៏​បាន​ទះ​បាល់​ចេញ​ក្រោម​ថ្វី​ជើង​នៃ​ការ​ស៊ុត​របស់​កីឡាករ Angelino, Patrick Schick និង Werner ផង​ដែរ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT