Pep ដាក់​ផាំងៗ​ឲ្យ​មេ​ធំ Barca ថា​កុំ​បាន​សម្តី​ខ្លាំង​ពេក ពាក់ព័ន្ធ UEFA កាត់​ឈ្មោះ​ក្លឹប​ខ្លួន

លោក Pep Guardiola បាន​ឆ្លើយតប​ទាំង​មិន​ស្ទាក់ស្ទើរ​ទៅ​កាន់​ការ​និយាយ​របស់​លោក Josep Maria Bartomeu ពាក់ព័ន្ធ​នឹង​ករណី​ដែល UEFA បាន​កាត់​ឈ្មោះ Man City ចេញ​ពី​ការ​ប្រកួត Champions League ចំនួន ២ រដូវ​កាល។

កន្លង​ទៅ Bartomeu បាន​និយាយ​ថា៖ “ខ្ញុំ​ចង់​អរគុណ​ដល់ UEFA សម្រាប់​ច្បាប់ FFP ដែល​ពួក​គេ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ ដោយ​យើង​គាំទ្រ​ចំណាត់ការ​របស់ UEFA ជា​ខ្លាំង”។

ឆ្លើយ​ត្រលប់​មក​វិញ​លោក Pep ដែល​ជា​អតីត​គ្រូ​ចាស់​មួយ​រូប​នៅ Barca បាន​និយាយ​ថា៖ “ប្រសិន​ពួក​គេ​រីករាយ​នឹង​ការ​ព្យួរឈ្មោះ​នេះ ខ្ញុំ​និយាយ​ទៅ​កាន់​ប្រធាន​ក្លឹប Barcelona អ៊ីចឹង​ចាំ​មើល​យើង​ធ្វើ​ការ​តវ៉ា​សិន”។

លោក​បន្ថែម៖ “មនុស្ស​នៅ City ទាំង​អស់​ជឿជាក់​ច្បាស់​លើ​អ្វី​ដែល​យើង​បាន​សម្រេច​កន្លង​មក ដូច្នេះ​ហើយ​វា​ជា​អ្វី​ដែល​យើង​ត្រូវ​តែ​ធ្វើ យើង​នឹង​បើក​ការ​តវ៉ា តែ​សុំ Barcelona កុំ​សូវ​បាន​សម្តី​ខ្លាំង​ពេក”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT