Pep ​ថា​បើ Man City ​មិន​ដេញ​លោក​ទេ ​នោះ​លោក​នឹង​នៅ​ដឹក​នាំ​ក្រុម​នេះ​បន្ដ​

​ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម West Ham ​ក្នុង​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​កាល​ពី​យប់មិញ​នេះ​។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​ខាង​លើ​ទៅ លោក Pep Guardiola ​បាន​និយាយ​ពី​អនាគត​របស់​ខ្លួន​នៅ​ក្លឹប Man City ​ថា​៖ “ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​យើង​នឹង​លេង​នៅ​ពាន​អឺរ៉ុប​បាន​នៅ​រដូវ​កាល​ក្រោយ។ ខ្ញុំ​ដឹង​ច្បាស់​ថា​យើង​អាច​ការពារ​តំណែង​យើង​បាន។ ប្រសិន​បើ​ក្លឹប​មិន​បណ្ដេញ​ខ្ញុំ​ទេ ​ខ្ញុំ​នឹង​បន្ដ​នៅ​ទី​នេះ ដើម្បី​ដឹក​នាំ​ក្រុម​បន្ដ​ទៀត។ ​ខ្ញុំ​ចង់​ដឹក​នាំ​ក្រុម Man City ​ឱ្យ​បាន​យូរ​ជាង​កុងត្រា​របស់​ខ្ញុំ​ទៅ​ទៀត។ ​ខ្ញុំ​ចង់​ដឹក​នាំ​ក្រុម​នេះ​ឱ្យ​បាន​រីក​ចម្រើន​ទៅ​មុខ​ទៀត ដូច្នេះ​ហេតុ​អ្វី​ខ្ញុំ​ត្រូវ​ចាកចេញ?”។

​រំលឹក​ថា Man City ​ដែល​ត្រូវ UEFA ​ពិន័យ​មិន​ឱ្យ​លេង​ពាន​រង្វាន់ UEFA Champions League ​២​រដូវ​កាល​នោះ ​ត្រូវ​បាន​គេ​គិត​ថា​អាច​នឹង​មាន​កីឡាករ​ចាកចេញ​ពី​ក្រុម​ច្រើន ព្រោះ​តែ​រឿង​ពិន័យ​នេះ។ ​យ៉ាងណាមិញ ​ក្រុម​មេឃ​ខៀវ ​ក៏​នៅ​អាច​ប្ដឹង​តវ៉ា​ចំពោះ​ការ​ពិន័យ​នេះ​វិញ​ផង​ដែរ។ ការ​សម្រេច​ជា​ផ្លូវការ​ម្ដង​ទៀត​នឹង​ធ្វើ​ឡើង​នៅ​រ​ដូវ​ក្ដៅ​ខាង​មុខ៕ប្រភព៖ Dailymail

  • Pep ​ថា​បើ Man City ​មិន​ដេញ​លោក​ទេ ​នោះ​លោក​នឹង​នៅ​ដឹក​នាំ​ក្រុម​នេះ​បន្ដ​