អ្នកគាំទ្រអន្ទៈសារ ចង់ឃើញវឌ្ឍនាកាបង្ហាញខ្លួនឲ្យបឹងកេត

អ្នកគាំទ្របាល់ទាត់កម្ពុជា និងក្លឹបបឹងកេតអែហ្វស៊ីជាច្រើន បានបង្ហាញមហិច្ឆតាផ្ទាល់ខ្លួនចង់
ឃើញខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បង្ហាញខ្លួនឲ្យបឹងកេត បានច្រើន ក្រោយត្រឡប់មកពីម៉ាឡេស៊ីវិញ។

គេឃើញនៅប្រកួតចុងក្រោយ កាលពីម្សិលមិញនេះ អ្នកគាំទ្របានជជែកគ្នាច្រើនមែនទែន អំពីអវត្តមាន CV11 ក្នុងជំនួបដែលបឹងកេតឈ្នះវេស្ទើន ៥ទល់និង១។ នៅលើវីដេអូផ្សាយផ្ទាល់
គេឃើញមានតែសំណេរសួររកវឌ្ឍនាកាៗ រហូតចប់ការប្រកួតតែម្តង។

យ៉ាងណាក្តី ពុំទាន់មានការបញ្ជាក់ពីលោក ហៅ សុជាតិ ឡើយ។ ប៉ុន្តែបើតាមប្រភពស្នឹទ្ធិនិងក្លឹបអះអាងថា វឌ្ឍនាកា កំពុងសម្របខ្លួន និងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីស្តារទម្រង់លេងឲ្យល្អដូចដើម ហើយនឹងបង្កព្យុះភ្លៀងនៅកម្ពុជាបន្តទៀត។

ចាន់ វឌ្ឍនាកា បានបដិសេដសំណើរពីក្លឹបបរទេស ដើម្បីចូលរួមជាមួយ បឹងកេតអែហ្វស៊ី វិញ នៅជើងទី២នៃលីគកំពូលកម្ពុជា។ គិតត្រឹម២សប្តាហ៍នេះ គេប្តូរចូលលេងបានប្រហែល១៥នាទីចុងក្រោយ កាលប៉ះអាស៊ីអឺរ៉ុប។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT