គ្រូ Valencia ​ថា​ជើង​ទី​២ ​នឹង​វាយ​បក​ទម្លាក់​ក្រុម Atalanta ​វិញ​ឱ្យ​បាន​

​ក្រុម ​Atalanta ​បាន​យក​ឈ្នះ​លើ​ក្រុម Valencia ​ក្នុង​លទ្ធផល ៤-១ ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ ​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

ក្រុម​កំពុង​ឡើង​ជើង Atalanta ​លេង​នៅ​យប់មិញ ពិត​ជា​ល្អ​ខ្លាំង​មែនទែន ដោយ​អាច​រក​គ្រាប់​បាល់​បាន​បន្ដ​បន្ទាប់​រហូត​ដល់​៤​គ្រាប់​មុន​ឯ​ណោះ ​មុន​ពេល​ក្រុម Valencia ​រក​បាន​១​គ្រាប់​វិញ ដោយ​Cheryshev ។ ត្បិត​តែ​ចាញ់​ក្រុម​ខ្លាំង​នៅ​អ៊ីតាលី​ខាង​លើ​មែន ប៉ុន្តែ​អ្នក​ចាត់ការ​ក្រុម​ Valencia ​នៅ​តែ​មាន​ទំនុក​ចិត្ត ​ថា​នឹង​អាច​ស្រោចស្រង់​ក្លឹប​ឡើង​វិញ​បាន​នៅ​ជើង​ទី​២។

លោក ​Albert Celades ​ដែល​ជា​អ្នក​ចាត់ការ​ការ​ក្រុម Valencia ​បាន​អះអាង​ថា​៖ “នេះ​គ្រាន់​តែ​ជា​ការ​ប្រកួត​បើក​ឆាក​ប៉ុណ្ណោះ យើង​នៅ​សល់​១​ប្រកួត​ទៀត។ ​ខ្ញុំ​គិត​ថា​យើង​អាច​វាយ​បក​វិញ​បាន។ យើង​តែងតែ​ធ្វើ​បាន​ល្អ​ជា​និច្ច​ក្នុង​ការ​ប្រកួត​ជាមួយ​អ្នក​គាំទ្រ​របស់​យើង”៕ប្រភព៖ Marca

  • គ្រូ Valencia ​ថា​ជើង​ទី​២ ​នឹង​វាយ​បក​ទម្លាក់​ក្រុម Atalanta ​វិញ​ឱ្យ​បាន​