Jose ​៖ Spurs ​លេង​យប់មិញ ​ដូច​មាន​កាំភ្លើង​តែ​អត់​មាន​គ្រាប់​

​ក្រុម Spurs ​របស់​លោក Jose Mourinho ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម RB Leipzig ​កាល​ពី​យប់មិញ​នេះ ​ក្នុង​លទ្ធផល ១-០ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ UEFA Champions League ​។

​ជាមួយ​ការ​ប្រកួត​នេះ​ដែរ ​ក្រុម Spurs ​លេង​ដោយ​មិន​មាន​ខ្សែ​ប្រយុទ្ធ​សំខាន់ Son ​និង Harry Kane ​ឡើយ ដោយសារ​តែ​ពួកគេ​មាន​បញ្ហា​របួស។ ​មុន​ការ​ប្រកួត ​លោក Jose ​បាន​ដឹង​ស្រាប់​ហើយ​ថា​ប្រកួត​នេះ​ក្រុម​របស់​លោក​នឹង​យ៉ាប់​ខ្លាំង ព្រោះ​លេង​គ្មាន​ខ្សែ​ប្រយុទ្ធ។ ជាក់​ស្ដែង ​ពិត​ជា​ដូច​អ្វី​ដែល​លោក​មើល​ឃើញ​មែន។

​ក្រុម Spurs ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់ Leipzig ​បាន​ឡើយ ផ្ទុយ​ទៅ​វិញ​ត្រូវ​បាន​ក្រុម​អាល្លឺម៉ង់​យក​ឈ្នះ​ក្នុង​លទ្ធផល ១-០ ​ថែម​ទៀត។ ​លោក Jose ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​នេះ​ថា ​ក្រុម Spurs ​លេង​នៅ​យប់មិញ​នេះ ​ដូច​ចូល​ប្រយុទ្ធ​មាន​កាំភ្លើង ​ប៉ុន្តែ​គ្មាន​គ្រាប់​ដើម្បី​បាញ់​ចេញ​អីចឹង៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT