បន្ថែម​គ្រាប់​បាល់​ទល់ PSG យប់មិញ Haaland ​បំប៉ោង​សំណាញ់​ទី​បាន ៣៩ គ្រាប់​ហើយ

Erling Haaland យុវជន​ត្រឹម​អាយុ ១៩ ឆ្នាំ ដែល​កើត​នៅ​ឆ្នាំ ២០០០ ពេល​នេះ​កំពុង​ទទួល​បាន​ភាព​លេចធ្លោ​ខ្លាំង​ទូទាំង​តំបន់​អឺរ៉ុប។ កាល​ពី​យប់​មិញ​រូប​គេ​រក​បាន ២ គ្រាប់​នៅ​ជំនួប​ទល់​ក្លឹប PSG នៅ UEFA Champions League ថែម​ទៀត​ផង។

បើ​រាប់​គ្រាប់​បាល់​ក្លឹប​អាជីព​សរុប​គ្រប់​ការ​ប្រកួត​ទាំង​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ គឺ Haaland ​រក​បាន ៣៩ គ្រាប់​សរុប​ហើយ ដោយ​ក្នុង​នោះ​មុន​ចេញ​ពី Salzburg នា​ចុង​ខែ​ធ្នូ មាន ២៨ គ្រាប់​ក្នុង​ដៃ ដោយ​រួម​បញ្ចូល​ទាំង ៨ គ្រាប់​នៅ UCL, ១៦ គ្រាប់​នៅ Austrian Football Bundesliga និង ៤ គ្រាប់​នៅ Austrian Cup។

ក្រោយ​ផ្លាស់​មក​ចូលរួម​នៅ Dortmund យុវជន​សញ្ជាតិ​ន័រវែស​រូប​នេះ ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​បង្អស់​ដែល​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ Dortmund ទាំង​ការ​ប្រកួត​នៅ Bundesliga, DFB Pokal និង Champions League ពោល​គឺ​មាន ៨ គ្រាប់​នៅ​លីគ​អាល្លឺម៉ង់ ខណៈ ២ គ្រាប់​នៅ UCL និង ១ គ្រាប់​នៅ DFB Pokal បង្ហាញ​ខ្លួន​ដំបូង៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT