Jose Morinho ​ថា​ពេល​នេះ Spurs ​​មាន​ជម្រើស​២ ​ស្លាប់ ​ឬ ​ប្រយុទ្ធ​ទោះ​អត់​ខ្សែ​ប្រយុទ្ធ​

​ក្រុម Spurs ​របស់​លោក Jose Mourniho ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន ស្វាគមន៍​ក្រុម RB Leipzig ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​យប់​នេះ ​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ពាន​រង្វាន់ UEFA Champions League ​។

ជាមួយ​ការ​ប្រកួត​សំខាន់​ចូល​មក​ដល់ ​Spurs ​ក៏​បាន​ប្រកាស​ពី​ដំណឹង​អាក្រក់​មួយ​ផង​ដែរ។ ខ្សែ​ប្រយុទ្ធ​ Son Heung-min ​បាន​រង​របួស​បាក់​ដៃ ​អំឡុង​ពេល​លេង​ទល់ Aston Villa ​ហើយ​នឹង​ត្រូវ​សម្រាក​រហូត​ដល់​ចប់​រដូវ​កាល​នេះ។ ​ដូច្នេះ​ហើយ ​ក្រុម Spurs ​នឹង​លេង​ដោយ​អវត្តមាន​ខ្សែ​ប្រយុទ្ធ​សំខាន់​របស់​ខ្លួន Son ​និង Kane ​ចាប់​ពី​ពេល​នេះ​ត​ទៅ។

​លោក Jose Morinho ​បាន​ហៅ​កាលៈទេសៈ​នេះ​ថា​ជា​កាលៈទេសៈ​មួយ​ដែល​លោក​ចូល​ចិត្ត​លេង​បំផុត។ ​នៅ​ពេល​លោក​ចូល​ដឹក​នាំ ​ក្រុម Spurs ​នៅ​ជាន់​ទី​១២ ​ហើយ​ពួកគេ​ស្វះស្វែង ​ឡើង​កាំជណ្ដើរ​រហូត​ដល់​ជាន់​ទី​៤។ ​នៅ​ពេល​នេះ ​Spurs ​បាន​ដល់​កន្លែង​ដែល​ចង់​បាន ប៉ុន្តែ​សម្រាប់​តែ​មាន​គេ​យក​ជណ្ដើរ​ចេញ​ទៅ​ហើយ ​ធ្វើ​ឱ្យ​ក្រុម​គ្មាន​ផ្លូវ​អី​អាច​ចុះ​បាន​ឡើយ។ ស្ថិត​នៅ​ជាន់​ទី​៤​នេះ ​ក្រុម Spurs ​មាន​តែ​២​ជម្រើស​ប៉ុណ្ណោះ។ ទី​១ ​លោត​ចុះ​ក្រោម ​ហើយ​ស្លាប់ ​និង​ទី​២ ​ស្វែង​រក​ផ្លូវ​គ្រប់​វិធី ​ដើម្បី​ចុះ ​បើ​ទោះ​ជា​ប្រថុយ​និង​ស្លាប់​ក៏​ដោយ។

ត្រង់​ចំណុច​នេះ ​លោក Jose ​ចង់​ផ្ដោត​ថា​ក្រុម​របស់​លោក​នឹង​លេង​ដោយ​គ្មាន​ខ្សែ​ប្រយុទ្ធ​នោះ​ទេ។ ដូច្នេះ​ហើយ ​ភាគរយ​ចាញ់​មាន​ច្រើន​ណាស់ ប៉ុន្តែ​លោក​នឹង​ដឹក​នាំ​ក្រុម​ប្រយុទ្ធ​ដល់​វិនាទី​ចុង​ក្រោយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT