Klopp ​ថា​ការ​ប្ដូរ Mane ​ចេញ ព្រោះ​ខ្លាច AT Madrid ​ធ្វើ​ស៊ី​

​លោក Klopp ​បាន​បញ្ជាក់​ថា​ការ​ប្ដូរ Sadio Mane ​ចេញ​នៅ​តង់​ទី​២ ​ក៏​ព្រោះ​តែ​ខ្លាច ខ្សែ​ប្រយុទ្ធ​រូប​នេះ​ទទួល​បាន​កាត​ក្រហម ​ព្រោះ​កីឡាករ​ក្រុម Atletico Madrid ​ព្យាយាម​តាម​គេ​ខ្លាំង​ពេក។

​ក្រុម Liverpool ​បាន​ចាញ់​ក្រុម AT Madrid ​ក្នុង​លទ្ធផល ១-០ ​ក្នុង​ជើង​ទី​១ ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។ ​គេ​សង្កេត​ឃើញ​ក្នុង​ការ​ប្រកួត​នេះ ​ក្រុម​របស់​លោក Simeone ​បាន​ព្យាយាម​បិទ Mane ​ខ្លាំង ​និង​មាន​ការ​ប៉ះ​ទង្គិច​ច្រើន។ ​កត្តា​បាន​កាត​លឿង​១​នៅ​តង់​ទី​១ ​និង​មាន​ការ​តាម​បិទ​ច្រើន​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​លោក Klopp ​សម្រេច​ប្ដូរ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ចេញ​នៅ​តង់​ទី​២។

លោក Klopp ​បាន​និយាយ​ថា​៖ “Mane ​បាន​កាត​លឿង​១​ហើយ ​ខណៈ​ដែល​ស្ថានការណ៍​នេះ ​ខ្ញុំ​មើល​ឃើញ​ថា​ប្រសិន​បើ​ទុក​គេ​លេង​តង់​ទី​២​ទៀត ​នឹង​ប្រឈម​នឹង​កាត​ក្រហម​មិន​ខាន។ ​ក្រុម AT Madrid ​បាន​ព្យាយាម​បិទ​ជា​ច្រើន ​និង​ធ្វើ​យ៉ាង​ណា​ឱ្យ​គេ​បាន​កាត​លឿង​មួយ​ទៀត ​ដើម្បី​ទទួល​បាន​កាត​ក្រហម​”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT