មិន​គួរ​ឱ្យ​ជឿ Liverpool ​ចាញ់ AT Madrid ​យប់មិញ ​ស៊ុត​អត់​ចំ​គោលដៅ​១​ជើង​

​ក្រុម Atletico Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម​ការពារ​តំណែង​ជើង​ឯក Liverpool ​ក្នុង​លទ្ធផល ​១-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ម្ចាស់​ផ្ទះ AT Madrid ​បើក​ការ​នាំ​មុខ​មុន​តាំង​ពី​នាទី​ទី​៤ ដោយ ​Saul Niguez ​ខណៈ​ដែល​១​គ្រាប់​នេះ​គឺ​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផង​ដែរ។ ​ក្រុម Liverpool ​ក្រោយ​ត្រូវ​ក្រុម​របស់​លោក Simeone ​នាំ​មុខ​ហើយ ​ក៏​បាន​ប្រឹងប្រែង​វាយ​សម្រុក​វិញ​ដែរ ប៉ុន្តែ​មិន​ទទួល​បាន​ផល​ទេ។ ផ្ទុយ​ទៅ​វិញ​ការ​សម្រុក​នោះ ​គឺ​មិន​មាន​ការ​ស៊ុត​ចំ​គោលដៅ​សូម្បី​១​ជើង​។

​យ៉ាងណាមិញ ​ក្រុម Liverpool ​នៅ​សល់​១​ជើង​ទៀត​ដែរ ​នៅ​ទឹក​ដី Anfield ​របស់​ខ្លួន​ម្ដង ​នា​ថ្ងៃ​ទី​១២​ខែ​មីនា​ឆ្នាំ​២០២០​ខាង​មុខ​នេះ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT