មិនគួរឱ្យជឿ Liverpool ចាញ់ AT Madrid យប់មិញ ស៊ុតអត់ចំគោលដៅ១ជើង

ក្រុម Atletico Madrid បានយកឈ្នះលើក្រុមការពារតំណែងជើងឯក Liverpool ក្នុងលទ្ធផល ១-០ ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។

ក្នុងការប្រកួតនេះដែរ ក្រុមម្ចាស់ផ្ទះ AT Madrid បើកការនាំមុខមុនតាំងពីនាទីទី៤ ដោយ Saul Niguez ខណៈដែល១គ្រាប់នេះគឺជាគ្រាប់បាល់ជ័យជម្នះផងដែរ។ ក្រុម Liverpool ក្រោយត្រូវក្រុមរបស់លោក Simeone នាំមុខហើយ ក៏បានប្រឹងប្រែងវាយសម្រុកវិញដែរ ប៉ុន្តែមិនទទួលបានផលទេ។ ផ្ទុយទៅវិញការសម្រុកនោះ គឺមិនមានការស៊ុតចំគោលដៅសូម្បី១ជើង។

ទស្សនាវីដេអូខាងក្រោម៖

យ៉ាងណាមិញ ក្រុម Liverpool នៅសល់១ជើងទៀតដែរ នៅទឹកដី Anfield របស់ខ្លួនម្ដង នាថ្ងៃទី១២ខែមីនាឆ្នាំ២០២០ខាងមុខនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT