Haaland ​សម្ភោធ​ពាន MOTM របស់ UEFA ទន្ទឹមនឹងការរកបានដល់គ្រាប់បាល់ទី ១០ នៅ UCL

ពាន​រង្វាន់​ដែល​ទើប​តែ​ប្រកាស​ថ្មី​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ទី​បំផុត​នៅ​ប្រកួត​វគ្គ ១៦ ក្រុម​កាល​ពី​យប់​មិញ​បាន​សម្រេច​អនុវត្ត​ឲ្យ​ប្រើប្រាស់​ហើយ។ ក្នុង​នោះ​បាន​ធ្លាក់​ដល់​ដៃ​យុវជន Erling Haaland សម្រាប់​ការ​ប្រកួត​រវាង​ក្លឹប Dortmund-PSG។

Haaland រក​បាន​គ្រាប់ ២ ម្នាក់​ឯង​ជួយ​ឲ្យ Dortmund មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ទាប់ ដែល​ចំណេញ​គ្រាប់​បាល់​ ១ គ្រាប់​ទៅ​លើ​ក្រុម​ភ្ញៀវ​ PSG។ ទម្រង់​លេង​របស់​ប្រយុទ្ធ​ជួរ​មុខ​ទាំង​បី​ពេល​នេះ​ហាក់​នឹងន​ល្អ​សម្រាប់​ក្លឹប​អាល្លឺម៉ង់ ខណៈ​នៅ​តំបន់​បម្រើ​ក៏​ទើប​តែ​ទទួល​បាន​ចំណូល​ថ្មី Can ចេញ​ពី Juventus។

គួរ​រំឭក​ថា Haaland ​រក​បាន ១០ គ្រាប់​ហើយ​នៅ UCL រដូវ​កាល​នេះ ដោយ​ប្រកួត​ត្រឹម​តែ ៧ លើក​តែ​ប៉ុណ្ណោះ ហើយ​ក្នុង​នោះ​មាន​ជាប់​ជម្រើស​ដំបូង ៥ លើក ពោល​នេះ​ជា​ស្ថិតិ​ដែល​មិន​មាន​យុវជន​ណា​មួយ​ធ្លាប់​ធ្វើ​បាន​ពី​មុន​ឡើយ។

ដោយឡែកនៅការប្រកួតរវាង At Madrid និង Liverpool សម្រាប់ពាន MOTM បានទៅលើខ្សែការពារម្ចាស់ផ្ទះ Renan Lodi ដែលបានរារាំងជាច្រើនលើកច្រើនសារពីការវាយសម្រុករបស់ Liverpool៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT