(វីដេអូ) Dortmund យក Haaland ដូច​យក​គ្រាប់​ពេជ្រ​ចូល​ក្រុម យប់មិញ​ស៊ុត PSG ២ គ្រាប់​ទៀត

យុវជន Erling Haaland ពិត​ជា​មិន​ធ្វើ​ឲ្យ​ឲ្យ​ក្លឹប Borussia Dormtund ខក​ចិត្ត​នោះ​ទេ ​បន្ទាប់​ពី​នាំ​យក​រូប​គេ​ចេញ​ពី​ក្លឹប RB Salzburg ដោយ​កន្លង​ទៅ​កាល​ពី​យប់​មិញ​ពេល​ប៉ះ PSG យុវជន​សញ្ជាតិ​ន័រវែស​បំបែក​បាន ២ គ្រាប់​ទៀត​ហើយ។

Dormtund បាន​យក​ឈ្នះ​ទៅ​លើ​ក្លឹប​ប៉ារីស​នា​លទ្ធផល ២-១ ដែល​ជា​ការ​រក​គ្រាប់​បាល់​បាន​ដោយ​កីឡាករ Erling Haaland នៅ​ចន្លោះ​នាទី ៦៩ និង ៧៧ ស្រប​ពេល​ក្រុម​ភ្ញៀវ​ធ្វើ​បាន​មួយ​គ្រាប់​ដោយ Neymar នៅ​នាទី ៧៥។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=cel0qom1ZVs

Haaland ដែល​លេង​នៅ​ប្រយុទ្ធ​កណ្តាល​ហាក់​តង់សង់​គ្នា​បាន​ល្អ​ជាមួយ​ស្លាប​សង​ខាង ជា​ពិសេស​គឺ​កីឡាករ​ពាក់​អាវ​លេខ ៧ Jadon Sancho ដែល​ញាំង​ឲ្យ​ការ​ប្រកួត​មើល​ទៅ​ហាក់​មាន​ភាព​រលូន​ខ្លាំង​សម្រាប់​ម្ចាស់​ផ្ទះ។

យ៉ាងណាមិញ​សម្រាប់​ក្រុម​ភ្ញៀវ​ក៏​បាន​ដាក់​សមាសភាព​ពេញ​ជើង​មក​ដែរ មាន​តាំង​ពី Neymar Mbappe និង Di Maria តែ​គួរ​ឲ្យ​សោកស្តាយ​លទ្ធផល​នៅ​តែ​មិន​សមប្រកប​ដូច​អ្វី​ដែល​ខ្លួន​ចង់​បាន​ដដែល៕​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT