Juve ប្រសព្វ​ខាង​ថែ​ជើង​កីឡាករ​ចំណាស់​ណាស់ ខ្ញី​ចាស់ ៣៥ ឆ្នាំ​ព្រម​ត​កុងត្រា​ ១ ឆ្នាំ​ទៀត

យោង​តាម​អ្នក​នាំ​ពាក្យ​របស់​ក្លឹប Juventus ​លោក Romeo Argresti បាន​ឲ្យ​ដឹង​ថា​កីឡាករ​ជើង​ចាស់ Giorgio Chiellini បាន​ព្រមព្រៀង​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​ជាមួយ​នឹង​ក្លឹប Juventus ដល់​ឆ្នាំ ២០២១ ហើយ។

ពោល​ជា​កុងត្រា​បន្ថែម​លើ​កុងត្រា​ដែល​ត្រៀម​នឹង​បញ្ចប់​រយៈ​ពេល ១ ឆ្នាំ​បន្ថែម​ទៀត។ កន្លង​ទៅ Chiellini នៅ​តែ​បង្ហាញ​ទម្រង់​លេង​បាន​ល្អ​ដដែល ជា​ពិសេស​នៅ​ជ័យជម្នះ​លើ Brescia ២-០ ត្បិត​បើ​គ្មាន​កីឡាករ​សំខាន់​ Cristiano Ronaldo ក៏​ដោយ។

រំឭក​ថា​សេះ​បង្កង់​ហាក់​មាន​ខ្ញី​ចាស់​នៅ​ក្លឹប​ជា​ច្រើន ដោយ​រួម​មាន​តាំង​ពី Cristiano Ronaldo, Giorgio Chiellini, Mario Mandzukic, Gianluigi Buffon, Gonzalo Higuian សុទ្ធ​តែ​មាន​វ័យ​ក្រាស់​ ៣០ ណាស់​ទៅ​ហើយ តែ​បាន​បន្ត​លេង​ទល់​សព្វថ្ងៃ​ដដែល៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT