ក្លឹប Tottenham Hotspur អាចនឹងអវត្តមានជើងឆ្នើមដ៏សំខាន់នៅតំបន់ប្រយុទ្ធគឺកីឡាករ Son Heung-min ជាច្រើនសប្តាហ៍ ពោលគឺអាចដល់ទៅ ១០ ប្រកួតឯណោះ។ នេះបើតាមគេហទំព័រ TheSun របស់អង់គ្លេសបានចុះផ្សាយ។
Son បានជួបបញ្ហារបួសនៅអំឡុងការប្រកួតទល់ Aston Villa ដែលឈ្នះនៅលទ្ធផល ៣-២ កន្លងទៅ ហើយរូបគេទាមទារឲ្យមានការវះកាត់នៅសប្តាហ៍នេះជាបន្ទាន់ រីឯស្ថានភាពជំងឺផ្លូវការនឹងត្រូវបានអាប់ដែតនៅពេលក្រោយ។
យ៉ាងណាមិញប្រភពភាគច្រើនជឿថាអាចនឹងត្រូវខកខានដល់ទៅ ២ ខែឯណោះ ព្រោះផ្នែកកែងដៃនេះគឺទាមទារពេលវេលាយួរគួរសម។
នេះអាចនឹងធ្វើឲ្យ ‘លេខ ៧ អាស៊ី’ ត្រូវខកខានការប្រកួតនៅ UEFA Champions League វគ្គ ១៦ ក្រុមនេះថែមទៀត ខណៈនៅ Premier League ក្លឹប Spurs ក៏មិនទាន់ទទួលបានលទ្ធផលកក់ក្តៅចិត្តមួយផងនោះ៕ ប្រភព៖ TheSun