[វិភាគ] ៥ ឆ្នាំ​ចុង​ក្រោយ Dormtund ឆ្លង​ផុត​វគ្គ ១៦ ក្រុម​តែ ១ លើក​គត់ ចុះ​ប៉ះ PSG រាត្រី​នេះ?

នា​វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី ១៩ ​កុម្ភៈ ឆ្នាំ ២០២០ ក្លឹប​យក្ស​បារាំង Paris Saint-Germain នឹង​ត្រូវ​ចូល​ម្ចាស់​ដី​ក្លឹប Borussia Dortmund ​នៅ​ឯ​កីឡដ្ឋាន Westfalenstadion ក្នុង​ទឹកដី​អាល្លឺម៉ង់។

ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​ព្រោះ​ក្លឹប​ទាំង​ពីរ​សុទ្ធ​តែ​ក្រុម​ខ្លាំង ហើយ​កន្លង​ទៅ​ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​តែ​ ២ លើក​គត់​នៅ​ប្រវត្តិសាស្រ្ត​ពាន​រង្វាន់​អឺរ៉ុប ដោយ​កាល​នោះ​លេង​នៅ UEL រដូវ​កាល ២០១០/១១ ស្មើ​គ្នា​ទាំង​ពីរ​ជើង (១-១ និង ០-០)។

៥ ប្រកួត​ចុង​ក្រោយ​របស់ Dortmund នា​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​នៅ UEFA Champions League គឺ​ក្លឹប Dormtund ធ្លាប់​ឆ្លង​ផុត​បាន​តែ ១ លើក​គត់ ពោល​គឺ​នៅ​រដូវ​កាល ២០១៦/១៧ ស្ថិត​ក្រោម​ការ​ដឹកនាំ​ដោយ​លោក Thomas Tuchel ហើយ​នា​វគ្គ ៨ ក្រុម​បែរ​ជា​ត្រូវ​ធ្លាក់​ក្រោម​ថ្វី​ជើង​របស់​ក្លឹប Monaco។

ការ​ប្រកួត​ក្នុង​ដី ៦ លើក​ចុង​ក្រោយ​នៅ UEFA Champions League គឺ​មាន ៤ បាន​បរាជ័យ និង​ឈ្នះ ២ លើក​គត់ ដោយ​រួម​បញ្ចូល​ទាំង​បរាជ័យ ២-៣ ទល់ Monaco ​និង ០-១ ទល់ Tottenham។ អ៊ីចឹង​ចាំ​មើល​យប់​នេះ​ទាំង​អស់​គ្នា​លើ​ទំព័រ CTS Sports តើ​ Dortmund ឬ PSG ដែល​អាច​​យក​បាន​ជ័យជម្នះ​នា​ជើង​ទី ១ នេះ?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT