• ពូកែ​លេង​ចាញ់ Lazio ពេក ទាំង Juve-Inter ​កំពុង​ចាប់​ចិត្ត​កូន​ក្រុម​ឡើង​ជើង​មួយ​រូប​របស់ Lazio

    នា​រដូវ​កាល ២០១៩/២០ នេះ មាន​តែ​ក្លឹប​ Lazio មួយ​គត់ ដែល​អាច​ផ្តល់​មេរៀន​បរាជ័យ​ដល់​ក្លឹប Inter Milan និង Juventus ព្រម​គ្នា​ក្នុង​រដូវ​កាល​ក្របខ័ណ្ឌ​តែ​មួយ។ កន្លង​ទៅ​ទើប​តែ​យក​ឈ្នះ​លើ Inter និង​ឡើង​ទៅ​ឈរ​លេខ ២ តាម​ប្រកិត​ពិន្ទុ​របស់​ក្លឹប Juventus។

    យ៉ាងណាមិញ​បើ​តាម​របាយការណ៍​ពី​សារព័ត៌មាន Calciomercato បាន​ចុះ​ផ្សាយ​ថា​ខ្សែ​បម្រើ​ឆ្នើម​របស់​ក្លឹប Lazio គឺ​កីឡាករ Sergej Milinkovic-Savic កំពុង​ស្ថិត​ក្រោម​ការ​ចង់​បាន​របស់​ក្លឹប​យក្ស​ទាំង​ពីរ ដោយ​ស្ថិត​នៅ​តម្លៃ​ខ្លួន​ប្រមាណ ១០០ លាន​ផោន​ឬ​ ១៣០ លាន​ដុល្លារ​អាមេរិក។

    ប្រភព​បាន​បន្ត​ថា​ក្លឹប​យក្ស​ទាំង​ពីរ​មាន​បំណង​ចង់​នាំ​យក​កីឡាករ​ឆ្នើម Milinkovic-Savic ឲ្យ​បាន នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២០ នេះ។

    គួរ​រំឭក​ថា​កីឡាករ​វ័យ ២៤ ឆ្នាំ​ជាប់​កុងត្រា​សេសសល់​ជាមួយ Lazio ដល់​ឆ្នាំ ២០២៤ ដោយ​រដូវ​កាល​នេះ​រូប​គេ​រក​បាន ៤ គ្រាប់​ហើយ​នាម​ជា​ខ្សែ​បម្រើ​ដ៏​សំខាន់​មួយ​រូប​ឲ្យ​ក្លឹប៕ ប្រភព៖ Goal

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT