ហ្វីលីពីន​អនុញ្ញាតឲ្យ​ក្រុមយុវជន The Azkals Development Team​ចូល​រួម​ប្រកួត​លីគកំពូលរបស់​ខ្លួន

ក្រុមបាល់​ទាត់យុវជនថ្នាល​របស់​ជម្រើស​ជាតិ​ហ្វីលីពីន​ឬ The Azkals Development Team (ADT) នឹង​ចូល​រួម​ប្រកួតពាន​រង្វាន់លីគ​កំពូល​ហ្វីលីពីន Philippines Football League 2020  ក្នុង​នាម​ជា​ក្រុមភ្ញៀវ​ដែល​អនុញ្ញាតិ​ឲ្យ​កីឡាករ​លេង​ក្នុង​ស៊ីហ្គេម​នា​ពេល​កន្លង​​ទៅ អភិវឌ្ឍន៍​សមត្ថភាពបន្ថែម​ទៀត។

លោក Dan Palami អ្នក​ចាត់​ការ​ទូទៅ​ក្រុម Azkals Team បាន​និយាយ​ថា៖” នេះគឺ​ជា​ចម្លើយ​ដ៏​ល្អមួយ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​កីឡាករមុន​ពេល​ពួក​គេចូល​ទៅ​លេង​ក្នុង​ក្រុម​ធំ”។ ក្នុង​ចំណោម​កីឡាករ​យុវជនមួយចំនួន​ដែល​កោះហៅ​ចូល​ក្នុង​ក្រុម​ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​លោក Goran Milojevic មាន​កីឡាករ​វ័យ​ចាស់​មួយ​ចំនួន​ដូច​ជា Jarvey Gayoso​អតីតកីឡាករ​ក្លិប UAAP MVP ​ដែល​បានសម្រាក​ពី​ការ​លេង​ឲ្យ​ក្លិប Ateneo ។

លោក Palami ក៏​បាន​បើក​ផ្លូវ​ដល់​អតីតកីឡាករជម្រើស​ជាតិ​ដូច​ជា Curt Dizon និង Marvin Angeles​ដែល​កំពុង​ព្យាយាម​រក្សាទម្រង់​លេង​វិញ​ហើយ​ពេល​នេះ​ពួក​គេ​កំពុង​រង់ចាំ​សំណើរ​ពី​ក្លិប​ផ្សេងៗ​ទៀត។ កីឡាករ​ដែល​លេង​ក្នុង​ឈុត​ស៊ីហ្គេម​មួយចំនួន​ទៀត​ក៏​បាន​ចូល​រយម​ដែរ​មាន​Anthony Pinthus, Edison Suerti និង Mar Diano។

The Azkals Development Team (ADT) គឺ​ជា​ក្រុម​ហ្វឹកហាត់បាល់​ទាត់​របស់​សហព័ន្ធកីឡាបាល់​ទាត់​ហ្វីលីពីន ដែល​ផ្ដោត​ទៅ​លើ​ក្រុម​យុវជន ស្រដៀង​នឹង​សាលាបាល់​ទាត់​ជាតិ​បាទី​របស់​កម្ពុជា​ដែរ នប៉ុន្តែ​ការ​ចូល​លេងក្នុង​លីគ​របស់​ពួគ​គេ​គឺ​ជា​ត្រឹម​ជា​ភ្ញៀវ​ហើយ​អនុញ្ញាតិ​ឲ្យ​ជ្រើស​រើស​កីឡាករលើស​អាយុ​និង​កីឡាករ​ឈុត​ធំ​ដែល​ធ្លាក់​ទម្រង់លេង​បានឱកាស​បង្ហាញ​និង​ហ្វឹកហាត់​ឡើងវិញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT