អ្នកចាត់ការ Zidane មិនគិតថាការដាក់ខ្សែការពារ Marcelo ចូលលេង នឹងធ្វើឱ្យប្រព័ន្ធការពាររបស់ក្រុម Real Madrid ចុះខ្សោយនោះទេ។
សម្រាប់រដូវកាលនេះ Marcelo រងការរិះគន់ច្រើន បន្ទាប់ពីប្រកួតដែលរូបគេចូលលេង តែងតែធ្វើឱ្យក្រុមរបូតគ្រាប់បាល់ និងធ្វើមិនបានល្អនោះទេ។ យ៉ាងណាមិញ សម្រាប់វត្តមានរបស់ខ្សែការពារប្រេស៊ីលខាងលើនេះត្រូវបានលោក Zidane យល់ថាមិនបានធ្វើឱ្យប្រព័ន្ធការពារក្រុមចុះខ្សោយនោះទេ ត្បិតតែរូបគេលេងមិនសូវល្អដូចមុនក៏ដោយ។
លោក បានបន្ថែមថាកីឡាករទាំងអស់សុទ្ធតែមានទេពកោសល្យរៀងខ្លួន។ ពួកគេលេងបានយ៉ាងល្អ ហើយលោកក៏ពេញចិត្តចំពោះទម្រង់លេងក្រុមផងដែរ។ បើទោះជាដាក់ Marcelo ធ្វើឱ្យក្រុមចាញ់ ឬស្មើ ក៏លោកមិនសោកស្ដាយដែរ ព្រោះនេះជាការសម្រេចចិត្ត និងទំនួលខុសត្រូវរបស់អ្នកចាត់ការផ្ទាល់៕ប្រភព៖ Marca