ក្រុម PSG នឹងត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Dortmund នៅម៉ោង៣រំលងអាធ្រាត្រយប់នេះ ក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ។
មុនការប្រកួតមកដល់ប៉ុន្មានថ្ងៃមុន ក្រុម PSG បានបញ្ជាក់ថាមិនច្បាស់ចំពោះវត្តមានរបស់ Neymar ថាបានលេងឬអត់ឡើយ ប៉ុន្តែនៅថ្ងៃនេះពួកគេបានបញ្ជាក់ច្បាស់តែម្ដងថាកីឡាករប្រេស៊ីល អាចចូលលេងបានហើយ។ លោក Tuchel ដែលជាអ្នកចាត់ការក្រុម PSG បានបន្ថែមទៀតថាខ្សែប្រយុទ្ធរូបនេះ នឹងជួយក្រុមបានច្រើនក្នុងការលេងជើងទី១នៅទឹកដីអាល្លឺម៉ង់។
Neymar រដូវកាលនេះ បើទោះជាមានបញ្ហាមុនលីគចាប់ផ្ដើមមែន ប៉ុន្តែរូបគេអាចធ្វើបានល្អ ពោលគឺល្អជាងរដូវកាលមុនទៅទៀត។ អ្នកគាំទ្រចាប់ផ្ដើមពេញចិត្តទម្រង់លេងរបស់អតីតកីឡាករ Barcelona នេះវិញ ក្រោយពីរកបាន១៣គ្រាប់ ក្នុងការបង្ហាញខ្លួន១៤ប្រកួតកន្លងមក៕ប្រភព៖ Goal